ប្រទេសអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ានិងអ្នកនាង Michelle Obama បានជួប ប្រជុំជាមួយកុមារីជនជាតិប៉ាគីសស្ថានម្នាក់ឈ្មោះ Malala នៅឯសីតវិមាន។ កាលពីឆ្នាំមុនកុមារី Malala អាយុ ១៦ឆ្នាំត្រូវបានពួកតាលីបង់បាញ់ចំក្បាលដែលបណ្តាលអោយកុមាររីនោះរងរបួសយ៉ាងធ្ងន់ធ្ងរ។ លោកប្រធា នាធិបតីបារ៉ាក់អូបាម៉ាបានអរគុណដល់កុមារីម្នាក់នេះដែលតែងតែលើកស្ទួយលើវិស័យអប់រំ ដល់កុមារីផ្សេងៗ ទៀត។ កូនស្រីរបស់លោកអូបាម៉ាឈ្មោះ Malia ក៏បានចូលរួមក្នុងកិច្ចប្រជុំនោះដែរ។ លោកអូបាម៉ាបាន
និយាយថា សហរដ្ឋអាមេរិកបានលើកទឹកចិត្តដល់កុមារី Malala និងផ្តល់សិទ្ធដល់កុមារីគ្រប់ៗគ្នាក្នុងការចូល
រៀនដូចក្មេងផ្សេងៗដែរ។ អ្នកនាង Michelle Obama បាននិយាយថា ការលើកស្ទួយសិទ្ធកុមារីទូទៅ គឺជារឿងដ៏ សំខាន់ដែលយើងគ្រប់គ្នាត្រូវធ្វើមិនត្រឹមតែសំរាប់កូនស្រីរបស់យើងឬចៅស្រីរបស់យើងនោះទេក៏ប៉ុន្តែវាគឺ
សំរាប់កុមារីទូទៅក្នុងពីភពលោកទាំងមូលនេះ។
កាលពីថ្ងៃព្រហស្បត៍ កុមារី Malala បានទទួលពានរង្វាន់ Sakharov Human right ពីសហគមន៍អឺរ៉ុប។ ចំនែក
កាល ពីថ្ងៃសុក្រវិញកុមារីម្នាក់នេះបានទទួលពានរង្វាន់ Nobel Peace ពីអង្គការប្រយុទ្ធប្រឆាំងនឹងអាវុធគីមី
ដែលប្រធាន បទ របស់នាងស្តីអំពីការបំផ្លិចបំផ្លាញនៃអាវុធគីមីរបស់ប្រទេសស៊េរី។ កាលពីឆ្នាំ ២០០៩
កុមារី Malala បានក្លាយកុមារីដ៏ឆ្នើមបន្ទាប់ពីនាងបានសរសេរអត្ថបទសំណេរមួយអំពីជីវិតរបស់នាងក្រោម
ការដឹកនាំរបស់ពួកតាលីបង់និងភាពខ្វះខាតនៃការអប់រំសំរាប់កុមារី។ បន្ទាប់ពីការវាយប្រហារលើកុមារី
នោះមកនាងត្រូវបានបញ្ជូនទៅកាន់ចក្រភពអង់គ្លេសដើម្បីព្យាបាលបន្ទាន់ហើយសព្វថ្ងៃនេះកុមារីម្នាក់
នេះគឺកំពុងតែរស់នៅក្នុងទីក្រុង Birmingham ដែលជាកន្លែងដែលនាងបន្តការសិក្សារបស់នាងផង។
ដោយ៖ តុលា