ភ្នំពេញ៖ក្នុងអាណត្តិជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែនិងថាមពលរយៈពេល១៥ឆ្នាំកន្លងមកនេះលោកស៊ុយសែមបានបង្ហាញឲ្យដឹងថាប្រទេសកម្ពុជាពុំមានធនធានរ៉ែជាដុំកំភួនដូចប្រទេសគេនោះទេ។រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនចំនួន១៦០តែមិនទាន់មានក្រុមហ៊ុនណាមួយអាចរុករកធនធានរ៉ែសម្រាប់ប្រទេសជាតិបាននោះទេពីព្រោះក្រុមហ៊ុនរុករករ៉ែបានចំណាយលុយច្រើនពីមួយថ្ងៃទីមួយថ្ងៃ។
លោកស៊ុយសែមបានថ្លែងដូច្នេះក្នុងឱកាសផ្ទេរដំណែងជារដ្ឋមន្រ្តីក្រសួងនេះទៅលោកទេសរដ្ឋមន្រ្តីចមប្រសិទ្ធកាលពីព្រឹកថ្ងៃទី២៧ខែកញ្ញានៅទីស្តីការក្រសួងឧស្សាហកម្មរ៉ែនិងថាមពលក្រោមវត្តមានលោកឧបនាយករដ្ឋមន្រ្តីប្រចាំការគាតឈន់។លោកអតីតៈរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែនិងថាមពលបានលើកឡើងថាការសិក្សាស្រាវជ្រាវរ៉ែនៅក្នុងដីត្រូវចំណាយអស់ដើមទុនច្រើនណាស់ហើយនៅពេលទទួលបានលទ្ធផលវិញនោះសក្កដានុពលធនធានរ៉ែដែលរកឃើញគឺមិនអាចយកធ្វើអាជីវកម្មបានទេមានតែការបោះបង់ចោលទៅវិញ។
លោកស៊ុយសែមបានលើកឡើងទៀតថាកន្លងមកមានបណ្តាញសារព័ត៌មានជាតិជាច្រើនបាននិយាយថារ៉ែក្នុងដីនៅកម្ពុជាមានច្រើនណាស់។ផ្ទុយទៅវិញក្រុមហ៊ុនដែលទទួលបានសិទ្ធក្នុងការរុករកធនធានរ៉ែវិញប្រឹងប្រែងចង់ស្លាប់ទៅហើយនៅតែរកមិនឃើញនិងបានសម្រេចចិត្តដកថយត្រឡប់ទៅវិញទាំងការខាតបង់។យ៉ាងណាក៏ដោយអតីតៈរដ្ឋមន្រ្តីក្រសួងនេះបានសង្ឃឹមទៅលើក្រុមហ៊ុនរបស់ប្រទេសអូស្រ្តាលីតែមួយគត់ដែលកំពុងពិនិត្យឃើញរ៉ែមាសនៅខេត្តមណ្ឌលគិរីដែលរំពឹងថានឹងអាចរុករករ៉ែធ្វើអាជីវកម្មបាន។
លោកបានបញ្ជាក់នៅប្រទេសកម្ពុជាយើងមានរ៉ែគ្រប់ប្រភេទតែរ៉ែទាំងនោះវាមិនមានច្រើនដែលអាចធ្វើអាជីវកម្មបាននោះទេរហូតមានក្រុមហ៊ុនខ្លះបានចំណាយពេលរុករកធនធានរ៉ែក្នុងដីនៅក្នុងប្រទេសកម្ពុជាជាង៥ឆ្នាំតែលទ្ធផលដែលទទួលបានគឺមិនគ្រប់គ្រាន់សម្រាប់ធ្វើអាជីវកម្មនោះទេមកដល់ពេលនេះក៏មានក្រុមហ៊ុនច្រើនដែរបានដួលរលំដោយសារវិស័យរ៉ែនេះ។គួរបញ្ជាក់ថាក្រសួងឧស្សាហកម្មរ៉ែនិងថាមពលរកចំណូលចូលរដ្ឋតាមរយៈសួយសារផ្ទៃដីនិងកំរ៉ៃអាជ្ញាប័ណ្ណប្រចាំឆ្នាំដែលទទួលបានពីវិស័យនេះបានប្រមាណ៣លានដុល្លាក្នុងមួយឆ្នាំ៕
ដោយ៖ ស