ក្រសួង​ធន​ធា​នទឹ​កអំពាវ​នាវ​ឲ្យ​ព​ល​រដ្ឋ​តាមដង​ទន្លេ​បង្កើន​ការ​ប្រុង​ប្រយត្ន័ ​ខណៈ​ដែល​ទឹ​កទន្លេ​កំពុង​ហក់​ឡើង​លឿន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋបន្តការប្រុងប្រយត្ន័ខ្ពស់ ខណៈប្រពន្ធ័​​សម្ពាធទាបនឹងអូសបន្លាយរយៈពេលមួយសប្តាហ៍ទៀត ដែលធ្វើឲ្យមានភ្លៀង​ធ្លាក់រាយប៉ាយ​ស្ទើរទូទាំង​ប្រ​​ទេស​ និងធ្វើឲ្យទឹកទន្លេហក់ឡើងខ្ពស់​ ។ ​​លោក ចាន់ យុត្ថា នាយកខុទ្ធកាល័យ​នៃក្រសួងធនធាន​ទឹកនិង​ឧតុ​​និយមបានឲ្យដឹង​ថា មកដល់ពេលនេះប្រពន្ធ័សម្ពាធទាបនៅតែបន្តគ្របដណ្តប់នៅទូទាំងប្រទេសហើយកំពុង​​តែស្ថិតនៅព្រំប្រទល់ភាគខាងលើកម្ពុជា-ឡាវ ។ លោកបន្តថា សម្ពាធទាបនេះនៅតែបន្តមាន ឥទ្ធិពល​លើព្រះ​
រា​ជាណាចក្រកម្ពុជាក៏ដូចជានៅលើអាងទន្លេមេគង្គភាគខាងលើក្នុងប្រទេសថៃនិង ប្រទេសឡាវ​ហើយស្ថាន​​ភាព​នេះអូសបន្លាយយ៉ាងតិចមួយសប្តាហ៍ទៀត ។​ 

លោកបញ្ជាក់ថា ភ្លៀងនៅតែបន្តធ្លាក់​ជាពិសេសនៅតំបន់​​ខ្ពង់រាប និងតំបន់​មាត់សមុទ្រហើយ​ដោយសារ​មាន​​​ភ្លៀង​ធ្លាក់ជោគជាំនៅឯអាងទន្លេមេគង្គ ដូច្នេះទឹកទន្លេនឹង​​បន្ត​ឡើងជាបន្ត​ទៀត អាចនឹងក្នុងរង្វង់​១​ម៉ែត្រឬ​ជាង​​​១​ម៉ែត្រក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ តាមព្រឹត្តបត្រ័ព័ត៌មាន​ និងការព្យាករណ៍កំពស់​ទឹកជំនន់នៅថ្ងៃនេះ​បាន​​​បង្ហា​ញ​ថា ស្ថានភាព ទឹកជំនន់នៅតាមដង​ទន្លេនានានៅកម្ពុជា​​កំពុងបន្តហក់ឡើងខ្លាំង ពិសេសនៅទន្លេមេគង្គ​​​ស្ទឹង ត្រែង។ ដោយឡែកស្ថានីយជលសាស្រ្ត​បាសាក់​ចតុមុខ​​​ទឹក​មាន​កំពង់​៨.៣០​ម៉ែត្រ ហើយ ប៉ុន្មានថ្ងៃទៀត​​​​អាចនឹងឡើងដល់កំពស់ជាង៩ម៉ែត្រ។ តាមរយៈស្ថា​ន​ភាព​​ដូ​​ច្នេះ ​​លោក ចាន់ យុត្ថា ក៏បានអំពាវ​នាវដល់ប្រ​ជា​​​​ពល​រដ្ឋ​នៅទូទាំងប្រទេ​ស ជាពិសេសប្រជាពលរដ្ឋដែលរស់​​ នៅអមសងខាងផ្លូវទឹកនានា សូមបង្កើនការ​ប្រុង​
ប្រ​​​យ្នត័​និងយកចិត្តទុកដាក់ចំពោះកូនចៅ កុំបណ្តោយឲ្យលែង​​​ទឹកផ្តេសផ្តាស​ដើម្បីការពារគ្រោះ​ថ្នាក់នានាកើត​​​​ឡើង​​ជាយថាហេតុព្រោះទឹកទន្លេបានចាប់ផ្តើមហក់ឡើង​ហើយការឡើងលើកនេះគឺ​លឿនជាង​ពេលមុនៗ​​ឆ្នាំ​​នេះតាម​ការ​ព្យាករណ៍ជំនន់ទន្លេមេគង្គពុំសូវធំប៉ុន្មានទេពោ​​លគឺអាចមានកម្ពស់ ត្រឹមតែ៩.៨៧​ម៉ែត្រប៉ុណ្ណោះ​​​​​ចំពោះ​ស្ថានីយចតុមុខ​ហើយកំពស់ដែលត្រូវ​ប្រកាសអាសន្ន​​​មាន​រហូត ដល់១០ម៉ែត្រកន្លះ។សូមបញ្ជាក់ថានៅ​​​​​ក្នុងរដូវទឹកជំនន់ឆ្នាំ​​​២០១៣​នេះរាជរដ្ឋាភិបាល​កម្ពុជាត្រៀម​​ស្បៀងបំរុង​ជាង១៦.០០០តោនអង្ករ សម្រាប់ជួយ​​​​​សង្គ្រោះប្រជាពលរដ្ឋនៅ​ក្នុងរដូវទឹកជំនន់និងក្រោយ​ទឹក​​ជំនន់​ ៕​​ ដោយៈគង់ រតនា​​ 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [732]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [753]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [749]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [733]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [788]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោកស៊ុនចាន់ថុលចាត់ទុកមនុស្សចាស់ ជាវ័យងាយប្រឈមនឹងបញ្ហាផ្សេងៗ

លោកស៊ុនចាន់ថុលចាត់ទុកមនុស្សចាស់ជាវ័យ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [335]


ការរីកចំរើនផ្នែក​ប្រព័ន្ធឌីជីថល ​គឺជាការផ្សព្វផ្សាយ​ព័ត៌មានដល់ល្អ​

ការរីកចំរើនផ្នែកប្រព័ន្ធឌី​ជីថលកំពុង​ស្ថិតនៅដំណាក់...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [619]


​មហោស្រពម​ហាជន​ អភិវឌ្ឍន៍​ ថ្នាក់ជាតិ​ លើក​ ទី២ ​នឹងប្រារព្ធ​ នៅថ្ងៃទី២១​ កុម្ភៈខាងមុខនេះ​

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [367]


ទឹកជំនន់​នៅ​ច្រក​កាសា​បង្ខំ​អោយ​ប្រជាជន​ជាង​ ៥០០០​នាក់ចាក​ចេញ​ពីផ្ទះ​របស់​ពួកគេ​

ច្រកកាសា៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រជាជនរស់នៅក្នុងច...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [318]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 141 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 159 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863836​ នាក់