មហាបាតុ​កម្ម​អហឹង្សា​លើក​ទី​២​ បាន​ចាប់​ផ្តើម​នៅ​ឯ​បរិវេណ​ទី​លាន​ប្រ​ជា​ធិប​តេយ្យ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

រាជធានីភ្នំពេញ៖ ក្រុមបាតុករជាច្រើនម៉ឺននាក់ កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ បានមកជួប​ជុំ​គ្នា សារ​ជា​ថ្មី នៅ​ម្តុំបរិវេណ​​ទីលានប្រជាធិតេយ្យ ដើម្បី​បន្តធ្វើ​បាតុ​កម្មអហឹង្សា​ម្តងទៀត បើទោះបីជាមិន​មាន ច្បាប់​អនុញ្ញាត្តិ​ជា​ផ្លូវ​ការ​ណា​មួយពីសាលារាជធានី។

មហាបាតុកម្មអហឹង្សានេះ ត្រូវបានបន្តធ្វើនៅខណៈដែលថ្នាក់ដឹកនាំ នៃគណបក្សទំាងពីរ​ ដែល មាន​គណ​បក្ស​សង្គ្រោះជាតិ (CNRP) និងគណបក្សប្រជាជន(CPP)  កំពុងជំនួបចរចាគ្នាមួយ កាលពី វេលាម៉ោង​៩និង​២០​នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣នេះ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា នៅ ឯវិមាន​រដ្ឋសភា​ជាតិ។

សកម្មជនម្នាក់នៃគណបក្សសង្រ្គោះជាតិ លោក តែម សុខា អាយុ៣១ឆ្នាំ បានឲ្យដឹងថា  សម្លេង ប្រគុំតន្ត្រី​ត្រូវ​បានចាប់ផ្តើមជាថ្មីម្តងទៀត នៅឯទីលានប្រជាធិបតេយ្យ ដើម្បីជាកម្លាំងចិត្ត​សម្រាប់ការ​ចូល​រួមរបស់​ក្រុមបាតុ​ករ។ លោកនិយាយថា៖«យើងមិនអាចបញ្ឈប់បានទេ​ ដរាបណាប្រជាជន​កម្ពុជា​នៅមិនទាន់បាន​ទទួលយុត្តិ​ធម៌​​នោះ»។

ជាក់ស្តែង នៅព្រឹកថ្ងៃនេះ ចំនួនក្រុមបាតុករ ហាក់បីដូចជាមានការថយចុះជាងថ្ងៃទី១បន្តិច ប៉ុន្តែ ស្ថានភាពនៃ​ការ​ថយចុះចំនួនក្រុមបាតុករ គេនៅមិនទាន់បានដឹងអំពីមូលហេតុច្បាស់លាស់នៅ​ឡើយ​ទេ។ ដោយឡែក​លោក​តែម សុខាបានបញ្ជាក់ថា កាលពីព្រឹកមិញនេះ ចំនួនអ្នកចូលរួមធ្វើ​បាតុ​កម្ម​ហាក់​បី​ដូច​ជា​ថយចុះ​ជាង​មុន​បន្តិច ដោយសារតែមានបាតុករខ្លះបានរងរបួស ដោយការ​ប្រើ​ហឹង្សា ពី​សំ​ណាក់​កម្លាំង​សមត្ថកិច្ចនៅ​ខាង​មុខ​វត្តឧណ្ណាឡោម។

  

កាលពីវេលាម៉ោង៨និង២៤នាទី យប់ថ្ងៃទី១៥ ខែកញ្ញា មានការប៉ះទង្គិចគ្នាមួយទៀត ត្រូវបាន​កើតឡើងនៅ​ឯ​ស្ពាន​អា​កាសក្បាលថ្ន​ល់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងជាច្រើននាក់ទៀត​រង​របួស​ធ្ងន់​ស្រាលផងដែរ។​

អ្នកស្រីនែប សឿន ជាអាជីវករលក់គ្រឿងទេស នៅខាងមុខស្ពានអាកាសបាននិយាយថា ពិត​ជា​មានហេតុ​ការណ៍​ប៉ះទង្គិច​គ្នាប្រាកដ​មែន ដោយបានអូសបន្លាយ​អស់​រយៈពេល​ជាង​​១​ម៉ោង បណ្តាល​ឲ្យ​ស្ថានភាព​នៅ​កន្លែងកើតហេតុ​មាន​សភាព​វឹកវរ​រញ៉េរញ៉ៃ ដោយសារតែ​ក្រុម​សមត្ថកិច្ច​ ​​បាញ់​គ្រាប់​បែកផ្សែង​អស់ជាច្រើន​គ្រាប់​ ​ដើម្បី​បំបែក​ក្រុមបាតុករ ចំណែក​ក្រុមបាតុករ​ក៏បាន​ប្រើប្រាស់​ដុំថ្ម​គប់​តបត​ទៅ​ភាគី​ក្រុម​សមត្ថកិច្ច​វិញ​ផងដែរ​។រហូតមកដល់រសៀល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ២០១៣នេះ ស្ថាន​ការណ៍​បាន​វិលទៅរក​ភាព​ស្ងប់​ស្ងាត់​ដដែល ដោយសារតែផ្សារទំនើប និងក្រុមហ៊ុនឯកជនមួយចំនួន ត្រូវបានបិទទ្វារផ្អាកការធ្វើ​អាជីវ​កម្ម​របស់ខ្លួន ក៏ព្រោះតែការភ័យខ្លាចជាមួយនិងហេតុការណ៍ប៉ះទង្គិចគ្នា ដែលបានកើតឡើង​កាល​ពី​ថ្ងៃ​អាទិត្យម្សិលមិញ។

    

លោកតេង តាន់ បុគ្គលិកក្រុមហ៊ុនស្រាបៀរ នៅទីក្រុងភ្នំពេញ បានប្រាប់ឲ្យដឹងថា  នៅថ្ងៃនេះ​ថៅ​កែ​រោងចក្រ បានគិតគូរអំពីសុវត្ថិភាពរបស់បុគ្គលិក ទើបមានការអនុញ្ញាត្តិឲ្យឈប់​សម្រាក​​១​ថ្ងៃ។ លោកបន្តថា៖«ខ្ញុំសោក​ស្តាយ​ខ្លាំងណាស់ នៅពេលដឹងថា មានមនុស្សស្លាប់និងរងរបួសដោយសារបាតុ​កម្មម្សិលមិញនេះ ដូច្នេះគួរតែ​ភាគីទាំងសងខាងឆាប់ស្រុះស្រួលគ្នាឡើងវិញ ដើម្បីទប់ស្កាត់មិនឲ្យ​មានការបង្ហូរឈាមកើតឡើងបន្តទៀត»។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបានបើកប៉ារាស់រាំផ្លូវជាច្រើនកន្លែង ដើម្បី​ឲ្យប្រជា​ពល​រដ្ឋ​ធ្វើចរាចរណ៍ ដូចធម្មតាវិញហើយ ប៉ុន្តែនៅមានផ្លូវមួយចំនួនទៀត នៅតែបន្តរាំងប៉ាស​រាស់​នៅ​ឡើយទេ ខណៈ​ដែលការធ្វើបាតុកម្មនៅតែបន្តជាលើកទី២ទៀត។

ឆ្លើយតបនិងភាពចលាចលខាងលើនេះ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ព្រះមហាក្សត្រ​នរោត្តម​សីហមុនី​បាន​ចេញព្រះរាជសារ ជូនជនរួមជាតិ ដើម្បីចូលរួមរំលែកទុក្ខនិងមហាសោកស្តាយ​ចំពោះអ្នកស្លាប់និងរង​របួស​​​ដោយសារការ ប៉ះទង្គិចនេះផងដែរ។ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1455]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1344]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1155]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1165]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1250]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្ស ៣នាក់ បានស្លាប់​ខណៈ​ពេលបាក់​ច្រាំង​ទន្លេ​

ខេត្តកណ្តាល៖ យោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [377]


ខ្យល់​ព្យុះស៊ី​ក្លូន​ Lehar​ បោក​បក់មក​លើ​ប្រទេស​ឥណ្ឌា​យ៉ាង​ខ្លាំង​

ប្រទេសឥណ្ឌា៖ កាលពីព្រឹកថ្ងៃពុធនេះខ្យល់ព្យុះស៊ីក្លូ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [467]


គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសលុបការប្ដឹងសម្ដេច ក្រុមព្រះនរោត្តម រណឫទ្ធិ

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ការិយាល័យអ្នក...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [428]


សម្តេចតេជោ សែន អញ្ជើញសម្ពោធ រោងចក្រផលិតទឹកស្អាតនិរោធ

សម្តេចតេជោសែនអញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាត...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [400]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 563 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1066 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231165​ នាក់