កម្ពុជាពិភាក្សាលើរបៀប​វារៈ​ស្តី​ពី​ពលករ​ទេសន្ត​ប្រ​វេសន៍​ត្រៀម​ដាក់​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ប្រ៊ុ​ណេ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជារួមជាមួយតំណាងអង្គការសង្គមស៊ីវិលនិងវិស័យឯកជនពាក់ពន្ធ័ ជាច្រើននាក់​បាន​​​​ជួប​គ្នាពិភាក្សា​និងកំណត់នូវបញ្ហាប្រឈមនានា ដែលកើតឡើងលើពលករទេសន្តប្រវេសន៍​ ដើម្បីដាក់​ជូន​ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលអាស៊ានដោះស្រាយ នៅក្នុងកិច្ចប្រជុំកំពូល​អាស៊ានលើកទី៦ដែលនឹង​ប្រ​ព្រឹត្ត​ទៅនាចុងខែវិច្ឆិកាឆ្នាំ២០១៣ខាងមុខនេះ។

ព្រឹកថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៣នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួមជា​ច្រើន​ពីភាគីពាក់ពន្ធ័ អង្គការសង្គមស៊ីវិល តំណាងនិយោជក តំណាងកម្មករនិយោជិត និងដៃគូអភិវឌ្ឍបាន​បើក​កិច្ចប្រជុំគ្នាមួយដើម្បីពិភាក្សាត្រៀមនូវរបៀបវារៈសំខាន់ៗសម្រាប់ដាក់ជូនទៅក្នុង​វេទិកា អាស៊ានស្តីពី​ពលករ​ទេសន្តរប្រវេសន៍លើកទី៦ ដែល​គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៦-២៧ខែវិច្ឆិកា ឆ្នាំ២០១៣​ខាងមុខ​នេះ​​​នៅប្រទេសប្រ៊ុយណេដារ៉ហ្សាឡឹម។

លោក Manual Imsonអ្នកសម្របសម្រួលគម្រោងត្រីកោណអាស៊ាន (Project Coordinator of ASEAN Triangle​​​ Project)​​​​​នៃអង្គការអន្តរជាតិផ្នែកការងារ បានថ្លែងនៅក្នុងកិច្ចប្រជុំនោះថា នេះជាវេទិការដែលបើក​ចំហ​​​​ដោយ​​​មានសារៈសំខាន់បំផុត ក្នុងការផ្លាស់ប្តូរមតិយោបល់ពាក់ពន្ធ័ទៅនឹងបញ្ហាប្រឈមនានារបស់​ពល​កល​​​​​​​​ទេសន្តរ​ប្រវេសន៍នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍។ ក្រៅពីនេះនឹងត្រួតពិនិត្យលើការអនុវត្តរបស់ភាគីពាក់ពន្ធ័​​ជុំវិញ​​​ការ​​ធ្វើឲ្យប្រសើរឡើង នៃការលើកកម្ពស់សិទ្ធិ និងការការពារពលករទេសន្តរ​ប្រវេសន៍ ​ពិសេសគ្រប់គ្រង​ឲ្យបានច្បាស់លាស់ពីទិន្នន័យពលករទេសន្តរប្រវេសន៍។

លោក Manual Imsonបន្តថា ពលករទេសន្តរ​ប្រវេសន៍ក្នុងតំបន់អាស៊ានកំពុងតែមានកំណើន ក្នុងនោះមាន​​ចេញ​​ដំណើរ​​ពីកម្ពុជា វៀតណាម ថៃ និងប្រទេសភូមា ហើយឆ្ពោះទៅកាន់ប្រទេសមួយចំនួនមានដូចជា ប្រទេស​ម៉ាឡេស៊ី សិង្ហបូរី ថៃ កូរ៉េ និង ប្រទេសប៊ុ្រយណេ។

លោកបញ្ជាក់ថា ទន្ទឹមនឹងកំណើនទេសន្តរប្រវេសក្នុងតំបន់ ក៏វាបាននាំមកនូវបញ្ហាប្រឈម​ជាច្រើនដូចជាការ​ធ្វើ​ចំណាក់ស្រុកមិនស្របច្បាប់ដែលប្រឈមនឹងភាពងាយរងគ្រោះ និងការកេងប្រវ័ញ្ចឬការរំលោភ​បំពាន​ផ្សេងៗ​ ។

លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ​ បណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងនៅក្នុងកិច្ចប្រជុំនោះ​ថា តាមរយៈការ​គ្រប់គ្រងនិងបញ្ជូនពលករទៅធ្វើការនៅបរទេសនេះ រាជារដ្ឋាភិបាលបានចាត់វិធានការណ៍​សម​​ស្រប​​ជាច្រើន សំដៅការពារនិងទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធ័មនុស្ស និងការរំលោភបំពានពីគ្រប់ រូប​ភាព ក្នុងនោះបានបង្កើតគណៈកម្មការជំនាញជាច្រើនដើម្បីអនុវត្តកិច្ចការនេះ ដែលជាការលើក កម្ពស់សិទ្ធិ​របស់​​​​ពលករ។

លោករដ្ឋលេខាធិការបន្តថា ទេសន្តប្រវេសន៍កាងារឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ សម្រាប់កម្ពុជា​បាន​កើត​ឡើងជាយូរមកហើយ ពិសេសទៅលើបណ្តាប្រជាពលរដ្ឋក្រីក្រ ដែលពួកគេចាត់ទុក​ជាជម្រើសមួយ​ក្នុង​ការរំដោះខ្លួនចេញពីភាពក្រីក្រ។

សូមបញ្ជាក់ថា ​​​គិតចាប់ពីឆ្នាំ១៩៩៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានពលករកម្ពុជាចំនួនជាង២០ម៉ឺននាក់ ត្រូវបានបញ្ជូនទៅបំរើការងារនៅប្រទេសចំនួន៤ ក្នុងនោះមានប្រទេសថៃ ប្រទេសម៉ាឡេស៊ី សាធារណៈរដ្ឋ​កូរ៉េ​​ និង​ប្រទេស​ជប៉ុន ៕

ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បង្កើតសមាគមន៍មនុស្សចាស់នៅទូទាំងប្រទេស
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [799]

មន្ត្រីរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យមន្ត្រីពាក់ពន្ធ័ទាំងអស់ ត្រូវរួមគ្នាបង្កើតសមាគមន៍មនុស្សចាស់ឲ្យបានកាន់តែច្រើនថែមទៀតនៅទូទាំងប្រទេស ដើម្បីធ្វើការឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់មនុស្សចាស់ នាពេលបច្ចុប្បន្ននេះ។... អានបន្ត


ជប៉ុនជួយពង្រឹងការគ្រប់គ្រង​ច្បាប់​កម្ម​សិទ្ធិ​ដីធ្លី​ក្រ​សួង​រៀបចំដែនដី នគររូបនី យកម្មនិងសំណង់និងក្រសួងយុត្តិធម៌
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [739]

រដ្ឋាភិបាលជប៉ុនជួយពង្រឹងការគ្រប់គ្រងច្បាប់កម្មសិទ្ធិដីធ្លី ដល់ក្រសួងរៀប ចំដែន ដី នគររូបនី យកម្មនិងសំណង់ និងក្រសួងយុត្តិធម៌ ដើម្បីធានាឲ្យ ពលរដ្ឋកាន់ តែមានសិទ្ធិពេញ លេញក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន ដោយស្របច្បាប់និងគ្មានផលទំនាស់កើតឡើង។... អានបន្ត


វិទ្យាស្ថាន​សហប្រតិបត្តិ​ការណ៏អន្តរជាតិ​កម្ពុជាបានបង្រៀន​ពីវិធីអប់រំចិត្ត​សាស្រ្តដល់និស្សិត​
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [861]

ភ្នំពេញ៖ និស្សិតវិទ្យាស្ថានសហប្រតិបត្តិការណ៏អន្តរជាតិកម្ពុជាចំនួន១០០០នាក់ បាន​ចូលរួ​ម​សិក្ខា​សាលា​ស្តីពីចិត្តសាស្រ្តដែលរៀបចំឡើងដោយវិទ្យា​ស្ថានសហ​ប្រតិប​ត្តិ​ការណ៏អន្ត​រជា​តិ​ក​ម្ពុ​ជា​ ក្រោម​វត្តមាន ឯ/ឧបណ្ឌិត ដួងចាន់ជួងចាន់អម្រិត នាយកវិទ្យាស្ថាន​ស​ហប្រតិ​បត្តិ​ការ​ណ៏អន្តរជាតិកម្ពុជា ។... អានបន្ត


កម្ពុជាកំពុងសិក្សាពីរបៀបធ្វើរបាយការណ៍ពិសេសមួយ ដែលផ្តោតលើភាពរីកចំរើននៃការអនុវត្តកាតព្វកិច្ចលើអនុសញ្ញាសិទ្ធជនពិការ
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [748]

ភ្នំពេញ៖ អ្នកស្រី CATHERINE PHUONG អ្នកសម្របសម្រួលផ្នែកច្បាប់ នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស នៃអង្គការសហប្រជាតិប្រចាំនៅកម្ពុជាបានថ្លែងនៅក្នុងសិក្ខាសាលា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ថា កម្ពុជាគួរតែមាន របាយការណ៍ ជាក់លាក់មួយនិយាយអំពីការចាត់វិធានការនានា ដើម្បីអនុវត្តនូវកាតព្វកិច្ចរបស់មន្ត្រីពាក់ពន្ធ័ ដែលស្របតាមអនុសញ្ញាស្តីពីសិទ្ធជនពិការ ខណៈ ដែល ប្រទេសនេះ បានផ្តល់នូវសច្ចាប័នរួចហើយលើអនុសញ្ញាសិទ្ធជនពិការ។... អានបន្ត


សមាគមសារព័ត៌មាន បានបង្កើតសហព័ន្ធអ្នកសារព័ត៌មានជាតិកម្ពុជា
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [765]

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានផ្តួចផ្តើមការពិភាក្សាមួយដែលបានឈានដល់ការបង្កើតសហព័ន្ធសារព័ត៌មាន ដើម្បីអោយមានការរួបរួមគ្នាក្នុងសហគមអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញនៅ​តែរក្សាតម្លៃថេរដដែល​រយៈពេល​១៤​ឆ្នាំមកនេះ​​

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់រដ្ឋាករស្វយ័តក្រុងភ្នំពេញន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [337]


រដ្ឋធម្ម​នុញ្ញ​បាន​ចែង​ថា​ព្រះមហាក្សត្រ​គ្មាន​នរណា​អាច​បំពារ​បំពាន​បាន​ឡើយ​

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [395]


ចាក់ខ្សាច់ថ្មីលើឆ្នេរសមុទ្រចាស់ក្រុងកែ បសម្រាប់បុណ្យសមុទ្រឆ្នាំនេះ

ចាក់ខ្សាច់ថ្មីលើឆ្នេរសមុទ្រចាស់...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [327]


បាតុកម្មថ្ងៃនៅថ្ងៃ​ច័ន្ទនេះគណបក្ស​សង្រ្គោះជាតិ ​ចាប់ផ្ដើមហែរក្បួន​នៅម៉ោង៣កន្លះ ​

ភ្នំពេញ៖ បន្ទាប់ពីប្រធានគណបក្សសង្រ្គោះជាតិលោក សម រ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [326]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 44 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 52 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863729​ នាក់