ឆេះទីសត្តឃាត នៅចិនអ្នកស្លាប់ កើនដល់៩៣នាក់
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

    ចាងឈុន៖ តាមប្រភពជាច្រើនក្នុងស្រុកបានឲ្យដឹងថាគ្រោះអគ្គីភ័យនៅរោងចក្រកែច្នៃបសុសត្វមួយកន្លែង
នៅខេត្តជីលីនភាគឦសានប្រទេសចិនបានស្លាប់រហូតដល់ទៅ៩៣នាក់ហើយមកទល់ពេលនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចេញផ្សាយថ្ងៃចន្ទទី០៣ខែមិថុនាឆ្នាំ២០១៣បានឲ្យដឹងថាអគ្គីភ័យដែលបាន
កើតឡើងកាលពីវេលាម៉ោង០៦និង០៦នាទីព្រឹកថ្ងៃចន្ទនៅទីសត្តឃាតមួយនោះដែលកម្មសិទ្ធិរបស់ក្រុម
ហ៊ុនបសុសត្វជីលីនបៅយួនដែលមានទីតំាងនៅទីក្រុងដេហ៊ូប្រទេសចិន។

រហូតមកដល់ម៉ោង២រសៀលថ្ងៃចន្ទនេះគ្រោះអគ្គីភ័យនេះបានសម្លាប់មនុស្សអស់៩៣នាក់ហើយនេះបើ
យោងតាមក្រុមការងារជួយសង្គ្រោះកំពុងប្រតិបត្តិការជួយពន្លត់អគ្គីភ័យទីនោះ។

មានកម្មករច្រើនជាង៣០០នាក់ស្ថិតនៅក្នុងរោងចក្រនោះនៅពេលដែលមានអគ្គីភ័យកើតឡើង។ជនរង
គ្រោះដែលនៅរស់រានមានជីវិតបានប្រាប់ស៊ិនហួថាពួកគេបានឮសម្លេងផ្ទុះហើយបន្ទាប់មកក៏ឃើញផ្សែង
ខ្មៅហុយខ្មួលខ្មាញ់។ពួកគេបន្តថាក្រុមកម្មករប្រមាណ១០០នាក់បានរត់គេចចេញពីរោងចក្រខណៈភ្លើង
ឆាបឆេះកាន់តែខ្លាំងឡើងប៉ុន្តែទ្វារបានចាក់សោរ៕ដោយ៖សស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

អំពើ​ហឹង្សា​នៅតំ​បន់ ​Xinjiang​ ឆក់យក​ជី​វិត​មនុស្ស​ ២នាក់​

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ ការបាញ់ប្រហារគ្នាដ៏សាហ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [402]


​សត្វស្លាប​ដ៏កម្រ​ជាច្រើន​ប្រភេទ​ ត្រូវបាន​ដាក់លក់​នៅតាមផ្សារ​ក្នុងខេត្ត​កំពង់ឆ្នាំង ​

កំពង់ឆ្នាំ៖ សត្វស្លាបទឹកជាច្រើនប្រភេទមានដូចជា៖ មាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [535]


រដ្ឋមន្ត្រីការ​បរទេស អាម៉េរិក​គ្រោងនឹងមក​បំពេញទស្សន​កិច្ចនៅកម្ពុជា​

ភ្នំពេញ​៖ លោក​ចន ឃែរី​ រដ្ឋមន្ត្រីការបរទេសសហរដ្ឋ​អ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [394]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 224 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 515 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230614​ នាក់