​សហវិនិយោគកម្ពុជា-ចិន ​កសាងតំបន់​ឧស្សាហកម្ម ​នៅលើ​ទឹក​ដី​ស្រុក​ស្នួល​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមហ៊ុនយូ ប៊ី អ៊ី ឌីវើឡុបមេន ខូលអិលធីឌី  និង ក្រុម ហ៊ុន Zhong qi Holding Group របស់ចិនបានចាប់​ដៃគ្នា​កសាង​​តំបន់​ ឧស្សាហ​កម្ម ពាណិជ្ជ​កម្ម និងផែស្ងួត មួយកន្លែង នៅលើទឹក​ដីស្រុកស្នួលខេត្ត​ក្រចេះដែល​ជា​តំបន់​បង្កើតឡើងនូវចលនាតស៊ូរំដោះជាតិ​ (ចលនា​តស៊ូរណសិរ្ស២ធ្នូ) និងប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ប្រទាក់​ក្រឡា​​ទៅនឹង​តំបន់នានា​ក្នុង​ប្រទេស នឹងជាសរសៃឈាមសេដ្ឋកិច្ចទៅក្រៅប្រទេស​។

នៅក្នុងពិធីប្រកាសបើកការដ្ឋានឈួសឆាយសំអាតដី ដើម្បីកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅលើទី​តាំងឧស្សាហកម្ម​ ​
A ដែលស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូង ស្រុក​ស្នួល កាលពីថ្ងៃសៅរ៍ទី២៨ ខែធ្នូ ឆ្នាំ២០១៣ លោក អ៊ឹង ប៊ុន អៀង ​នាយកក្រុមហ៊ុន UBE បានមានប្រសាសន៍ថា បន្ទាប់ពីក្រុមហ៊ុនទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល និងជួលដី​
ឲ្យ​នៅ​ជាប់ព្រំដែនអន្តរ​ជាតិត្រពាំងស្រែវ៉ាលី ដែលជាតំបន់មានសក្កានុពលយ៉ាងទូលំទូលាយ​ទៅ​កាន់​ទីផ្សាប្រទេស​​វៀតណាម ឡាវ និងប្រទេសចិន​ ប្រមាណជាជិត១០០០​ហិកតា​ ក្នុងរយៈ​ពេល​៥០ឆ្នាំនោះក្រុមហ៊ុនបាន​សហការ​ជា​​មួយដៃគូរជាច្រើន ពិសេសក្រុមហ៊ុនធំៗដែលមាន​ធនធានមហា​សាល​មកពី​ប្រទេសចិនមកបណ្តាក់ទុនអភិវឌ្ឍន៍​​តំបន់នេះឲ្យក្លាយទៅជាឃ្លាំង ឧស្សាហកម្ម ពាណិជ្ជកម្ម និងផែស្ងួតយ៉ាងពិតប្រាកដ។

លោកបន្តថា ក្នុងរយៈពេលពី១៥ទៅ២០ឆ្នាំទៀត ផ្ទៃដីទាំងនេះនឹងក្លាយទៅជាសំណង់ហេដ្ឋា​រចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រឡាយ រោងចក្រ សហគ្រាសធំៗ តំបន់ពាណិជ្ជកម្មទំនើប តំបន់កំសាន្តដ៏ផូរផង់ជាច្រើន ទូរគម​នាគមន៍ដ៏​ស្ងិត​រមួត និងមានផលិតផលសម្បូរបែបបម្រើ​សេចក្តីត្រូវការរបស់ប្រជាជនក្នុងស្រុក និងនាំចេញទៅ​លក់នៅ​ក្រៅ​ប្រទេស ថ្ពួកយក​ចំណូល​ដ៏ក្រាសក្រែលពីវិស័យនេះនិងទេស​ចរណ៍​ នឹងស្រូបយកកម្លាំងពលកម្មបាន​រាប់ពាន់​នាក់​​មក​បំរើការងារ ព្រមទាំងផ្តល់នូវចំណេះដឹង បច្ចេកទេស បទពិសោធន៍ថ្មីពីបរទេសដល់ពល​រដ្ឋកម្ពុជា ។

លោក Zhang qirong នាយកក្រុមហ៊ុន Zhong qi Holding Group បានថ្លែងឲ្យដឹងថា កម្ពុជា-ចិនពិត​ជាមាន​ទំនាក់ទំនង​
ល្អ​ជា​​មួយ​គ្នាជាយូឆ្នាំមកហើយ ពិសេសមានទំនុកចិត្តខ្ពស់សហ​ការ​ដោយមានភាពស្មោះត្រង់​លើយុទ្ធសាស្រ្ត​គ្រប់​វិស័យដោយរក្សា​គាំ​​ទ្រ និងការអភិវឌ្ឍន៍រួមគ្នា លើផ្នែកពាណិជ្ជកម្មទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ឥត​ឈប់​ឈរ។ លោកបន្តថា សហ​គ្រាស Zhong qi ជាក្រុមហ៊ុនដែលមានទ្រង់ទ្រាយ​ធំ​បានរួម​បញ្ចូល​គ្នា​ចំនួន៥ក្រុមហ៊ុន រួម​ទាំង​​ក្រុម​ហ៊ុន Zhong qi ក្រៅប្រទេសនេះទៀតផង​និងមានប្រវត្តិ​អភិវឌ្ឍន៍លើវិស័យនេះ​រយៈ​ពេលជាង​៦០ឆ្នាំមក​ហើយ ​ដែលរហូតមកដល់ពេលនេះ​មានប្រាក់​ចំណូលជាង១៥០០លាន​ដុល្លារក្នុងមួយឆ្នាំៗ។

ដោយឡែកតំបន់ឧស្សាហកម្មAនេះ​ជាផ្នែកមួយដ៏សំខាន់​នៃការ​វិនិយោគ​ក្រៅស្រុក។ក្នុងនោះ​ក្រុ​ម​មានគម្រោង​
វិនិ​យោគ​ជា៣ដំណាក់កាល ដែល ដំណាក់កាលទី១ កែ​ច្នៃគ្រឿងសង្ហារឹមពីឈ រួមមានទ្វារបង្ហួចកែច្នៃផលិតផល​ខ្សែកាបខ្សែភ្លើងនិង​ប្លាស្ទីក។ទី២បង្កើតរោងចក្រកែច្នៃផលិតផលជ័រកៅស៊ូទៅជាសំបក កង់​រថយន្ត ម៉ូតូ មាន​គុណ​ភាព​ខ្ពស់​ឲ្យបាន១ពាន់ម៉ឺនកំប្លេក្នុង១ឆ្នាំនិងទី៣កែច្នៃ​ដំឡូងមីទៅជា​មេតាណុល អាល់កុល និង​សម្ភារៈ​គ្រឿង​
​សំ​ណង​​​ជាដើម ដែលគ្រោងនឹង​ចំណាយ​ថវិកាដំបូងប្រមាណជា ២០០លាន​ដុល្លារអាមេរិក។

លោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ បានសម្តែងនូវ​ការគាំទ្រ និងមាន​មោទនៈភាពចំពោះ​ក្រុមហ៊ុនបរទេសមក​ពី​ប្រទេស​ចិន​សហការវិនិ​យោគ​ជាមួយក្រុមហ៊ុនក្នុងស្រុក បណ្តាក់​ទុន​ជាច្រើនរយលាន​ដុល្លារ​ដើម្បីអភិវឌ្ឍន៍​តំបន់​ឧស្សាហកម្មនៅលើទឹកដីខេត្តក្រចេះ។ ហើយ​នេះជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់ខេត្ត និងជាកា​ដូរចុង​ឆ្នាំ​២០១៣​សម្រាប់ប្រជាពលរដ្ឋ​ក្នុងខេត្តក្រចេះទាំងមូល ក៏ដូចជាការបង្ហាញឲ្យឃើញពីសន្តិភាពយ៉ាងពេញលេញនិង ស្ថិរភាព​នយោបាយយ៉ាងល្អនៅក្នុងប្រទេសយើង ធ្វើឲ្យអ្នកវិនិយោគជឿទុកចិត្តមកសហ​ការបណ្តាក់​ទុនវិនិយោគ​ដ៏ច្រើន​សន្ធឹក​សន្ធាប់នៅក្នុងប្រទេសកម្ពុជា មិនដូចអ្វីដែលបានលើកឡើងរបស់​បក្សប្រឆាំងនោះទេ។

យ៉ាង​ណាក៏ដោយលោកសុំឲ្យក្រុមហ៊ុនមានការគិតគូរជាមុន​ឲ្យបាន​ច្បាស់លាស់ ក្នុងការដំណើរការវិនិយោគរបស់​ខ្លួនដើម្បីបញ្ជៀសនូវហានិភ័យដែលអាចកើត​មានដោយយថាហេតុ។សម្រាប់ រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធ​រ​មូល​ដ្ឋាន​​និងគាំទ្រជានិច្ចនូវ​រាល់​កិច្ចដំណើរការរបស់ក្រុមហ៊ុន​ទាំងលិខិតបទដ្ឋាគតិយុទ្ធផ្សេង និងច្បាប់ការងារផ្សេងៗ​ដែល​ពាក់​ព័ន្ធ។សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសបើកដំណើរការ សំអាតដី ឈួសឆាយដីនេះ ក៏មានការ​អញ្ជើញ​ចូលរួម​ពីលោក នូរ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត ស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនិង​ប្រជា​​ពលរដ្ឋប្រមាណជាង៥០០នាក់ រួមនិងប្រតិភូ​ភាគីចិនជាដៃគូរជាច្រើននាក់ដែរ ៕ ដោយ​៖ សស្អាត​​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [732]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [753]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [749]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [733]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [788]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អង្គការសង្គមស៊ីវិលចំនួន៣បានរកឃើញ ថាមានធ្លាក់ចុះនូវអត្រាចុះឈ្មោះបោះឆ្នោតនៅឆ្នាំនេះ

ភ្នំពេញ៖ មានការបង្ហាញរបស់អង្គការក្រៅរដ្ឋាភិប...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [340]


Hanging temple ជាវត្ដដែលគ្រោះ ថ្នាក់បំផុតលើពិភពលោក

ស្ថិតនៅទីតាំងដែលចោត និងមានរយៈកម្ពស់ ៧៥ម៉ែត្រ...អានបន្ត

ព័ត៌មានជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [351]


ធ្លាក់​​ឧទ្ទម្ភា​គចក្រ​នៅ​ខេត្ត​ Norfolk ​ឆក់យក​ជីវិត​មនុស្ស​ចំនួន​ ៤នាក់​​

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ ការធ្លាក់ឧទ្ធម្ភាគចក្រម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [333]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 391 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1176 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864853​ នាក់