ទិន្នន័យប្រព័ន្ធជនរងគ្រោះបង្ហាញ ថា១៤ភាគរយនៃអ្នករងគ្រោះគឺជាអ្នកថ្មើរជើង
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

        ភ្នំពេញ៖បើតាមទិន្នន័យប្រព័ន្ធព័ត៌មានជនរងគ្រោះបានបង្ហាញថា១៤ភាគរយ​  នៃអ្នករង​គ្រោះ​និង
​គ្រោះថ្នាក់​ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាគឺជាអ្នកថ្មើរជើងមានន័យថាពួកគាត់គឺជាអ្នកដើរឆ្លងផ្លូវដើរ​នៅលើទ្រូងផ្លូវឬដើរតាមចិញ្ចើមផ្លូវ​គាត់មិន​បាន​ដឹងថាគាត់ត្រូវដើរនីលើចំណុចណានោះទេ?។

លោកវរៈសេនីយ៍ទោ  ចេវ  ហាក់  នាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោគ រាជធានីភ្នំពេញ​បានលើកឡើងដូច្នេះកាលពីព្រឹកថ្ងៃសៅរ៍  ទី១១  ខែឧសភា​ ខណៈលោកបានអញ្ជើញចូលរួមក្នុងកម្មវិធី​
យុទ្ធនា​ការដើម្បីសុវត្ថភាពថ្មើជើងនៅសាលាអនុវិទ្យាល័យអនុវត្តរាជធានីភ្នំពេញ។

លោកចេវហាក់បានលើកឡើងថាថ្ងៃនេះតាមរយៈកម្មវិធីយុទ្ធនា​ការដើម្បីសុវត្ថភាពថ្មើរជើងគឺជាស្នូរជួង
មួយបន្លឺដាស់ដល់បងប្អូនដែលជាអ្នថ្មើរជើងទាំងអស់  ឲ្យបានយល់ថាកន្លែងណាដែលគាត់ត្រូវដើរនិង
កន្លែងណាគាត់មិនត្រូវដើរ។    ហើយការដើរទៀតសោតត្រូវដើរយ៉ាងដូចម៉្តេច​ដើម្បី​សុវត្ថិភាព​ គឺត្រូវដឹង
ដោយខ្លួនឯងតែម្តង ។          លោកបន្តថាច្បាប់បានកំណត់ច្បាស់ហើយថាអ្នក​ដើរ​ត្រូវដើរលើចិញ្ចើមផ្លូវ
ហើយចិញ្ចើមផ្លូវគឺជាចំណែកសងខាងនៃទ្រូងផ្លូវសម្រាប់ទុកឲ្យអ្នកថ្មើរជើងធ្វើ​ដំណើរ។

ប៉ុន្តែកន្លងមកនៅរាជធានីភ្នំពេញកន្លែងខ្លះត្រូវបានម្ចាស់លំនៅស្ថានយកយកចំណែកផ្លូវធ្វើជាអាជីវកម្ម
ដោយដាក់តាំងលក់របស់របរផ្សេងៗដោយគាត់យល់ថាជាដីឬដែនកម្មសិទ្ធិរបស់គាត់ជាការយល់​ច្រឡំ
ផ្ទុយពីច្បាប់បានកំណត់ដីចិញ្ចើមនៅមុខផ្ទះរបស់គាត់មិនមែនជាកម្មសិទ្ធិឯកជននោះទេគឺជា​ចំណែកផ្លូវ
សម្រាប់អ្នកថ្មើរជើងជាតិអន្តរជាតិដើរតែប៉ុណ្ណោះចំណែកម្ចាស់ផ្ទះមានសិទ្ធិ២យ៉ាងគឺប្រើប្រាស់និងថែទាំ។
 

ជាមួយគ្នានេះលោកបញ្ជាក់ថាថ្ងៃនេះយើងសហការគ្នាជាមួយយុវជនកាកបាទក្រហមនិងដៃគូរ​បាន​ធ្វើ
​សមយុទ្ធ​មួយដើរ  ដោយថ្មើរជើង​នៅទីតាំងមួយចំនួនសម្រាប់បង្ហាញដល់ប្រជាពលរដ្ឋ​ដែលបានយក​
ចិញ្ចើម​ផ្លូវធ្វើអាជីវកម្មឲ្យលោកបានយល់និងដឹងពីអត្ថប្រយោជន៍របស់ចិញ្ចើមផ្លូវ។ចំណែកអ្នកដើរ​ឆ្លង
កាត់លើទ្រូងផ្លូវវិញក៏ដូច្នោះដែរគឺត្រូវឆ្លងកាត់នៅត្រង់មានគំនូសដាច់ៗពណ៌សកាត់ទទឹងទ្រូងផ្លូវគឺជា
សញ្ញាបង្ហាញថាអ្នកថ្មើរជើងមានសិទ្ធិដើរឆ្លងកាត់ទីនោះបាននិងមានសុវត្ថិភាព។

លោកបន្ថែមថាប្រសិនបើគ្មានគំនូសសញ្ញាដូចបានជម្រាបជូនខាងលើនោះទេបងប្អូនអ្នកថ្មើជើងនិង
គ្មួយៗសិក្សានុសិស្សឬកុមារតូចៗទាំងអស់មុននឹងឆ្លងកាត់ទ្រូងផ្លូវត្រូវរកសមត្ថកិច្ចដែលនៅជិត​អ្នកឲ្យ
ជួយជូនឆ្លងផ្លូវឬក៏រកមនុស្សដែលមានវ័យមធ្យមហើយគាត់ចេះឆ្លងផ្លូវឲ្យជួយជូនក្មេងៗទាំង​នោះឆ្លង
កាត់ដើម្បើឲ្យមានសុត្ថិភាព។យ៉ាងណាមិញកន្លងមកក្មួយៗសិក្សានុសិស្សតូចៗគេច្រើន​ឃើញពួកគេ
នាំគ្នារត់ឆ្លងផ្លូវឬការឆ្លងផ្លូវរបស់ពួកគេមានសភាពរញ៉េរញ៉ៃទាញដៃគ្នារុញទៅរុញមកនិងមានការស្ទាក់
ស្ទើរក្នុងការឆ្លងផ្លូវទើបបណ្តាលឲ្យមានបញ្ហាកើតឡើងជាច្រើនលើកច្រើនសារ។

យ៉ាងណាក៏ដោយតាមរយៈយុទ្ធនាការនេះលោកនាយរងការិយាល័យចរាចរណ៍ជើងគោគរាជធានីភ្នំ
ពេញមានជំនឿថាបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងរួមចំណែកធ្វើយ៉ាងណាឲ្យការធ្វើចរាចរណ៍​ដោយ
ថ្មើរជើងមានសុត្ថិភាពទាំងអស់គ្នាដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឥ្យមានកម្រិតទាបបំផុត
តាមតែអាចធ្វើទៅបាន។

លោកបានក្រើនរំលឹកដល់អ្នកឆ្លងផ្លូវទាំងអស់ថាមុន  នឹងឆ្លងត្រូវកំណត់​ពីគោលដៅដែលត្រូវទៅកុំធ្វើដំ
ណើរដោយប្រថុយប្រថានមិនសម្រេចចិត្តឲ្យបានច្បាស់ពេលទៅដល់ពាក់កណ្តាលផ្លូវបែរជាចង់ទៅមុខ
បន្តិចទៅក្រោយបន្តិចនាំឲ្យមានបញ្ហា។ម៉្យាងទៀតមិនត្រូវឆ្លងកាត់ផ្លូវដោយដើរដូចចំណិតត្រសក់នោះ
ទេគឺត្រូវដើរត្រង់ទៅមុខដោយប្រុងប្រយ័ត្ននឹងមើលទៅចំណែកដែលមានទោចក្រយាននិងយានជំនិះ
គ្រប់ប្រភេទកំពុងធ្វើចរាចរ ។        

ក្រៅពីនេះក៏នៅមានឧបសគ្គៈជាច្រើនទៀតដែលអាចឲ្យអ្នកថ្មើរជើងជួបគ្រោះថ្នាក់ជាយថាហេតុដូច្នេះ
ដើម្បីធានាសុវត្ថិភាពគម្បីបងប្អូនប្រជាពលរដ្ឋពិនិត្យស្ថានភាពជាក់ស្តែងជាមុនសិនមុននឹងឆ្លងកាត់ផ្លូវ
ពិសេសត្រូវសិក្សាពីច្បាប់ចរាចរណ៍ផ្លូវគោគឲ្យបានគ្រប់គ្នារួមគ្នាគោរពច្បាប់និងបើកបរមានការ​យោគ
យល់អធ្យាស្រ័យឲ្យគ្នា   ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាយើងឲ្យបាន​ទាប
បំផុតចាប់ពីពេលនេះតទៅ៕

ដោយ៖សស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [823]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [717]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [609]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [594]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រថយន្តរ៉េវហ្វ័របោះ​ពួយ​បុកបង្កាន់ ដៃ​ស្ពាន​៧មករា​​ក្រឡាប់​បះ​ជើង​ស្លាប់២ របួស​៣​នាក់​

រថយន្តរ៉េវហ្វ័របោះ​ពួយ​បុកបង្កាន់ ដៃ​ស្ពាន​៧...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [358]


​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត ​បាន​ព្រមព្រៀង​គ្នា​កំណត់​តម្លៃ​សេវា​ទូរស័ព្ទ​ថ្មី​

ភ្នំពេញ៖ ក្រសួងប្រៃណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​អ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [393]


​ក្មេងប្រុស​ម្នាក់ត្រូវ​បាន​សង្រ្គោះ​ឲ្យរួច​ផុតពី​ការស្លាប់​ក្នុងហេតុការណ៍​អគ្គីភ័យ​

លោក សោម សារ៉េត អធិការរងក្រុងសិរីសោភណ្ឌទទួលបន្ទុកសណ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [337]


​វប្បធម៌ឈ្លោះ​គ្នា​ព្រោះ​អំណាច​របស់​គណបក្ស​រាជានិយម​នៅតែ​បន្ត​មិនចេះចប់​

ភ្នំពេញ៖ គណបក្សរាជានិយមដែលនៅសេសសល់សមាជិកបន្តិចបន្ត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [367]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 614 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1707 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865384​ នាក់