ក្រុមហ៊ុនT.A.G ជប៉ុនផ្តល់កុំព្យូទ័រ១០០គ្រឿង និងប្រព័ន្ធ Cloud System ដល់ព្រឹទ្ធសភាកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

      ភ្នំពេញ៖ ក្រុមហ៊ុន   CL&T.A.G Service& Trading Co.,Ltd.   របស់ជប៉ុន បានប្រគល់​កុំព្យូទ័រ​យួរ​​ដៃ​ (Laptop
Computer)  ចំនួន១០០គ្រឿងដល់ព្រឹទ្ធសភាកម្ពុជា ដើម្បីបម្រើដល់ប្រព័ន្ធ បច្ចេក វិទ្យា​ព័ត៌មាននៅក្នុងស្ថាប័ន
កំពូលមួយនេះឲ្យមានលក្ខណៈកាន់តែប្រសើរ​ឡើងថែម​ទៀត។​

នាយកប្រតិបត្តិក្រុមហ៊ុនជប៉ុន CL&T.A.G.Co..,LTD លោក Jadahiro Yasuda បានមាន ប្រសាសន៍ទៅកាន់ក្រុម
អ្នកសារព័ត៌មានថា ការប្រគល់កុំព្យូទ័រយួរដៃចំនួន១០០គ្រឿងដល់ ព្រឹទ្ធសភាកម្ពុជានាពេលនេះគឺដើម្បីជួយ
សម្រួលដល់ការងារបច្ចេកវិទ្យាព័ត៌មាន​​របស់​ស្ថាប័ន​កំពូលមួយនេះឲ្យរិតតែប្រសើរជាមុនថែមទៀត           ។

នាយកប្រតិបត្តិក្រុមហ៊ុនរូបនេះបានបន្តថា  ក្រុមហ៊ុនរបស់លោកនឹងបំពាក់នូវប្រព័ន្ធបច្ចេក​វិទ្យាថ្មីមួយទៀត
ដល់ព្រឹទ្ធសភាគឺមានឈ្មោះថា Cloud System ដើម្បីងាយស្រួល​ក្នុងការ​គ្រប់គ្រងប្រព័ន្ធទិន្នន័យលើដែលកំពុង
តែដំណើរការនៅក្នុងស្ថាប័ន​នេះឲ្យមានលក្ខណៈ​កាន់​តែងាយស្រួលនិងទូលំទូលាយបន្ថែមលើប្រព័ន្ធបច្ចេក
វិទ្យាដែលប្រើប្រាស់សព្វថ្ងៃ នៅ​ក្នុងការគ្រប់គ្រង ។

         លោកបន្ថែមថាប្រព័ន្ធ  Cloud System នេះត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក ហើយប្រព័ន្ធមួយ
នេះគឺកំពុងតែពេញនិយមយ៉ាងខ្លាំងនៅលើពិភពលោកនាពេលបច្តុប្បន្នហើយសម្រាប់ប្រទេសកម្ពុជាប្រព័ន្ធ
នេះត្រូវបានបំពាក់ជូនព្រឹទ្ធសភាកម្ពុជាជាលើកដំបូងដើម្បីសម្រូលដល់កិច្ចការបច្ចេកវិទ្យាព័ត៌មានឲ្យកាន់តែ
ទំនើបក៏ដូចជាចង់បង្ហាញ​ដល់​ស្ថាប័ន​រដ្ឋ និងឯកជនផ្សេងៗទៀតឲ្យបានដឹងអំពីអត្ថប្រយោជន៍និងភាពងាយ
ស្រួល​របស់វា​ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួនទោះបីជាស្ថិតនៅក្នុងតំបន់ ឬស្ថានភាពណាក៏ ដោយគឺងាយ
ស្រួលជាងបច្ចេកវិទ្យាសព្វនេះទៀត។

គួរបញ្ជាក់ថា ពិធីប្រគល់ និងទទួលកុំព្យូទ័រយួរដៃនេះត្រូវបានធ្វើឡើងនាព្រឹក ថ្ងៃទី២៥ ខែមេសា  ឆ្នាំ២០១៣ នៅព្រឹទ្ធសភាកម្ពុជា​ដោយមានការចូលរួមទទួលពី​ លោក  អ៊ុំ  សារិទ្ធ​    អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និង
នាយកប្រតិបត្តិក្រុមហ៊ុនជប៉ុនCL.T.A.G Service& Trading Co.,Ltd. ៕

ដោយ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឲ្យអ្នកការ​ទូតចិន​ចប់​អា​ណត្តិចូលសម្តែងការគួសមនិងជម្រាបលា
ទំនាក់ទំនង • កាលពី​ : 12 កន្លងទៅ • បើកមើល : [923]

ភ្នំពេញៈ សម្តេច ហេង​សំរិន ប្រធានរដ្ឋសភាកម្ពុជា​បានអនុញ្ញាតឲ្យលោក ប៉ាន ក្វាងសៀ ឯកអគ្គរដ្ឋទូតចិន​ចប់អាណាត្តិចូលជួបសម្តែងការគួរសមនិងជម្រាបលាកាលពីថ្ងៃទី៣០ ខែ​មេសា ឆ្នាំ ២០១៣នៅវិមានរដ្ឋសភា។

... អានបន្ត


ក្រុមខ្មែរម៉ូតូស្ពតនាំយកសម្ភារៈសិក្សានិងថវិកា​ជួយ​ដល់​កុមារ​កំព្រានៅមជ្ឈមណ្ឌលមែកឈើ
ទំនាក់ទំនង • កាលពី​ : 12 កន្លងទៅ • បើកមើល : [873]

ភ្នំពេញ ៖ យុវជនក្រុមខ្មែរម៉ូតូស្ពត( KSB) នៅរសៀលថ្ងៃទី២៧ខែមេសានេះបាននាំយកនូវសម្ភារៈ​សិក្សានិងថវិកាទៅផ្តល់ជូនមជ្ឈមណ្ឌលមែកឈើស្ថិតនៅភូមិខាងលិចវត្តសង្កាត់កំបូលខណ្ឌ​ពោធិ៍សែនជ័យដើម្បីជួយរំលែកការខ្វះខាតមួយចំនួននៅក្នុងមណ្ឌល។

... អានបន្ត


ទំនាក់ទំនងមកកាន់ អ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net)
ទំនាក់ទំនង • កាលពី​ : 12 កន្លងទៅ • បើកមើល : [2052]

អ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) ជាវ៉ិបសាយផ្សាយចេញជាខេមរភាសា មានទីស្នាក់ការកណ្ដាលរបស់ខ្លួនស្ថិតនៅរាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​គង់ ច័ន្ទស្រីមុំ ​ធ្វើឲ្យប្រុស​ៗនៅ​ដែនដី​អូស្រា្តលី​ទន់ទឹងរង់ចាំ​

ភ្នំ​​ពេ​ញៈ ​ ខណៈដែលត្រៀមចេ​ញទៅ​សម្តែង​លើទឹ​កដីប្រ...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [854]


​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ​កសារ​ផែនការ​អនាគតនៃ​ការព្យាបាល​ផលលំបាក​នៃ​ការពិបាក​និយាយស្តី​

ភ្នំពេញ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា បានបើ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [446]


កម្ពុជា នឹងធ្វើសមយុទ្ទ បាញ់គ្រាប់ពិត ក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញៈ យោងតាមការឲ្យដឹង ពី...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [378]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 45 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 176 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963076​ នាក់