តាខឹង​យាយ​មិន​ឱ្យ​រួម​រ័ក​​ប្រមូល ​អីវ៉ាន់​​ដុត​ចោល និង​ដេញ​កាប់​ប៉ូលិស
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

         ខេត្តពោធិ៍សាត់ ៖ តា​ដែល​ចេញពី​ក្នុងឡាន​សើច​ដូច​រូប​ភាព​នេះ គឺជា​ជន​សង្ស័យ​​ដែល​សមត្ថ​កិច្ច​​ឃាត់​
ខ្លួន​ពីបទ​ដុត​បំផ្លាញ​ទ្រព្យ​ សម្បត្តិ​​ក្នុង​ផ្ទះ និង​បង្ក​របួសស្នាម​ដល់​​សមត្ថ​កិច្ច  ។        ករណីនេះ​បាន​កើតឡើង​​
កាលពីថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០១៣ ​  វេលា​ម៉ោង​១១​ព្រឹក​នៅភូមិ​​កំពែង ឃុំ​ព្រងិល ​ស្រុក​ភ្នំក្រវាញ           ។

​លោក​វរ​សេនីយ៍​ត្រី សូ សាហុង អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ ឱ្យ​ដឹងថា ជនសង្ស័យ​​ដែល​ឃាត់​ខ្លួន​នឈ្មោះ
​អ៊ុន ​ជឿន ភេទប្រុស អាយុ​​៦៥​ឆ្នាំ  រស់​នៅភូមិ-ឃុំ​កើតហេតុ​ខាងលើ ។ ​បើ​តាម​ការ​សាក​សួរពី​យាយ​ឈ្មោះ​យ៉ុង
ណយ អាយុ​៦៧​ឆ្នាំ ជា​ប្រពន្ធបាន​​ប្រាប់ថា នៅព្រឹកថ្ងៃទី​​២៣ នោះ តាអ៊ុន ជឿន ដែល​ជាប្តីរបស់​គាត់​​ត្រឡប់​មក​
ពី​ព្រៃ​ស្រវឹង​​ស្រា​ហើយ​បាន​សុំ​គាត់​រួម ​រ័ក ។
ដោយ​សារ​គាត់​មិន​ព្រម ​ ព្រោះ​​សុខភាព​ទ្រុឌ​ទ្រោម​ហើយ​ជា​មនុស្សចាស់​កាន់​សីល និង​អស់​កាម​កិលេស​​ផង​នោះស្រាប់តែ​តាជឿន​​មក​ចាប់​បង្ខំ ពេល​នោះ​​គាត់​ក៏ធាក់​មួយ​ជើង​ធ្វើ​ឱ្យ​  តា​ជឿ​ន ​ខឹង​ប្រមូល​ចាន​ឆ្នាំង​ ខោអាវ
និង​សម្ភារ​ប្រើ​ប្រាស់​លើ​ផ្ទះ​​បោះ​ទៅ​ដី​ដុត​ចោល​ខ្ទេច ។     ​
        លោក​អធិការ​បន្ត​ទៀតថា ពេល​​ប៉ូលិស​ប៉ុស្តិ៍​​ព្រងិល ឈ្មោះ​ឈួន ​សាវុធ  ​ទៅអន្តរាគមន៍ស្រាប់តែតាជឿន
​យក​ចំពាម​​កៅស៊ូ​បាញ់​ និង​យក​ពូថៅ​ដេញកាប់ បណ្តាល​ឱ្យ​របួស​កំភួន​ជើង​ស្តាំ និង​ដៃឆ្វេង​​ថែម​ទៀត​ក៏​ធ្វើការ​
ឃាត់​ខ្លួន​តែម្តង ៕

ប្រភព៖កោះសន្តិភាព

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សាក​សព​ ៦៤នាក់​ត្រួវ​បាន​រកឃើញនៅ​ភាគ​ខាងលិច​នៃរដ្ឋ​ Jalisco​ ​និងរដ្ឋ Michoacan​

ប្រទេសម៉ិចស៊ីកូ៖ កាលពីថ្ងៃម្សិលមិញក្រុមអ្នករុករករប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [347]


​លោក ម៉ក់ ជីតូៈ​ បញ្ជូន​ខ្លួន​ជនសង្ស័យករណី​លួច​ព្រះសារិរីកធាតុ​ទៅតុលា​ និង​បន្តការស៊ើប​អង្កេត​

ភ្នំពេញៈ ប្រធាន​នាយកដ្ឋាន​កណ្ដាល នគរបាល​យុត្តិធម៌​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [443]


​សុវណ្ណ ​លីនដា​ បង្កាត់ភ្លើងស្នេហ៍ ​ជាមួយមិត្ត​រួមអាជីព​ ក្នុងទ្រនំតែមួយ​

ភ្នំពេញ ៖ តារាសម្តែង និងជាតារាម៉ូដែលវ័យក្មេង មានសម...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [889]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 169 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1408 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964308​ នាក់