អាមេរិកៈ បើយោងតាមសេចក្ដីរាយការណ៍អាមេរិកបានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក អូបាម៉ា បានព្រមានដល់ប្រទេសរុស្ស៊ី ថាពួកលោក អាចនឹងដាក់ទណ្ឌកម្មបន្ថែមទៀតប្រសិនបើ រុស្ស៊ីនៅតែបន្តឈ្លានពានអ៊ុយក្រែនទៀត គ្រាដែលលោក បានអំពាវនាវដល់រុស្ស៊ីដកខ្លួនចេញពីឧបទ្វីបគ្រីម៉េ។ ក្នុងឱកាសបិទកិច្ចប្រជុំកំពូល ស្ដីពីសន្តិសុខអាវុធនុយក្លេអ៊ែរ ដែលត្រូវបានធ្វើ ឡើង ក្នុងទីក្រុងឡាអេ ជាមួយនឹងវត្តមានរបស់មេដឹកនាំប្រទេសមហា អំណាច ជុំវិញ ពិភព នានានោះ ពួកលោក បានព្រមព្រៀងលើចំណាត់ការមួយក្នុងការទប់ស្កាត់ ក្រុមសកម្ម ប្រយុទ្ធដែលតែងតែបើកការវាយប្រហារដោយគ្រប់បែក ។ ប៉ុន្តែតាមការមើលឃើញ ក្នុងកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃនេះត្រូវគេ ដឹងថា កិច្ចប្រជុំ ផ្ដោតជាសំខាន់ជាងគេ តែលើវិបត្តិរវាងរុស្សនិងអ៊ុយក្រែនតែប៉ុណ្ណោះ។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា លទ្ធផលនៃការបូកសរុបកិច្ចប្រជុំចុងក្រោយរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាបានមានប្រសាសន៍ថា៖ ការឈ្លានពាន របស់រុស្ស៊ីមកលើតំបន់គ្រីម៉េជាអំពើផ្ទុយនឹងច្បាប់ ហើយ សហគមន៍ អន្តរជាតិ ក៏មិនទទួលស្គាល់ដែរ។ ពេលនេះរុស្ស៊ីដែលជាប្រទេសមានអំណាចក្នុងតំបន់ កំពង់ ប្រើអំណាចរបស់ខ្លួនគំរាមកំហែងដល់ប្រទសជិតខាងដែលទន់ខ្សោយជាងខ្លួនហើយ៕ដោយ៖ ភីនរ៉ា