ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ ប្រទេសចិនបានចាប់ផ្តើមធ្វើការរុករកថ្មីមួយទៀតដើម្បីស្វែងរកយន្តហោះ
MH370 ដែលបានបាត់ដំណឹងតាំងតែពីថ្ងៃទី៨ ខែមីនាមកម្លេះ ជាមួយនឹងមនុស្សចំនួន ២៣៩នាក់ដែលបាន ជិះក្នុងយន្តហោះមួយគ្រឿងខាងលើនេះ។ សូមបញ្ជាក់ថា ប្រទេសចិនគឺបានបញ្ជូននាវាចំនួន ៩គ្រឿងទៅភាគ
អាគ្នេយ៍នៃឈូងសមុទ្រ Bengal និងភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។ សូមបញ្ជាក់បន្ថែមទៀតថា កាលពីថ្ងៃ
អង្គារម្សិលមិញ ប្រទេសចិនបានធ្វើការស្វែងរកយន្តហោះ MH370 នៅភាគខាងជើងនៃទឹកដីរបស់ខ្លួន បន្ទាប់
ពីទទួលបានសំណើរពីសំណាក់អាជ្ញាធររបស់ប្រទេសម៉ាឡេស៊ី តែជាលទ្ធផលគឺនៅតែមិនអាចរកឃើញយន្ត ហោះមួយគ្រឿងនោះដដែល។ ភ្នាក់ងារសារព័ត៌មាន AFPបានរាយការណ៍ថា ចំណែកនៅក្នុងប្រទេស Maldives
ឯណោះវិញ មន្រ្តីប៉ូលីសជាច្រើននាក់គឺកំពុងតែធ្វើការស្វែងរកយ៉ាងសកម្ម បន្ទាប់ពីទទួលបានដំណឹងថា មានយន្ត
ហោះមួយគ្រឿងគឺបានហោះយ៉ាងទាបនៅលើកោះ Kuda Huvadhoo ស្របពេលដែលយន្តហោះ MH370
បានបាត់ដំណឹង៕ ដោយ៖ តុលា