ប្រទេសលីប៊ី៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ការបំផ្ទុះគ្រាប់បែកក្នុងឡានមួយគ្រឿងនៅឯបណ្ឌិតសភាយោធាមួយកន្លែង
ក្នុងទីក្រុង Benghazi បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៨នាក់និងបានបណ្តាលអោយមនុស្សជាច្រើន
នាក់ទៀតទទួលរងរបួសជាទំងន់។ មន្រ្តីប៉ូលីសបានមានប្រសាសន៍ថា ចំណែកឯការបំផ្ទុះគ្រាប់បែកក្នុងឡានមួយ គ្រឿងទៀតគឺបានឆក់យកជីវិតមនុស្សម្នាក់។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មន្រ្តីប៉ូលីសគឺមិនទាន់បាន
ដឹងនៅឡើយទេថា ជនដៃដល់ខាងលើនេះគឺជាអ្នកណាឲប្រាកដ ក៏ប៉ុន្តែគួរបញ្ជាក់ផងដែរថា កងកម្លាំងសន្តិសុខ របស់ប្រទេសលីប៊ីគឺមានជំលោះជាមួយពួកសកម្មអ៊ីស្លាមអស់រយះពេលជាយូរណាស់មកហើយ។ សូមបញ្ជាក់
បន្ថែមទៀតថា បញ្ហាវាយប្រហារនៅក្នុងទីក្រុង Benghazi គឺបានកើតឡើងតាំងតែពីលោក Muammar Gaddifi
ត្រួវបានបណ្តេញចេញពីដំណែងមកម្លេះ៕ ដោយ៖ តុលា