អង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ កម្មករនាវិកចំនួន ៦នាក់គឺត្រួវបានជួយសង្រ្គោះភ្លាមៗចេញពីនា
វាដឹកទំនិញមួយគ្រឿងឈ្មោះ Barbados-Registered Sea Breeze បន្ទាប់ពីផ្នែកមួយចំនួននៃនាវាមួយគ្រឿង
នោះត្រួវបានទឹកហូរចូល។ ក្រុមអ្នកជួយសង្រ្គោះបានមានប្រសាសន៍ថា នាវាមួយគ្រឿងខាងលើនេះគឺ
បានចាប់ផ្តើមលិចនៅវេលាម៉ោង ៧:០០នាទី ដែលមានរយះចំងាយ ១០ ម៉ាល ( 10 Miles) ពីទីក្រុង Cornwall។ សូមបញ្ជាក់ថា នាវាដឹកទំនិញមួយគ្រឿងខាងលើនេះគឺបានដឹកថ្មកំបោរចេញពីទីក្រុង Liverpool ឆ្ពោះទៅ
កាន់ភូមិ Shoreham នៃខេត្ត West Sussex។ សូមបញ្ជាក់បន្ថែមទៀតថា បើទោះបីជាមានការបូមទឹកចេញយ៉ាង
ណាក៏ដោយ ក៏មិនអាចជួយនាវាមួយគ្រឿងនោះបានឡើយ៕ ហើយនៅវេលាម៉ោង ៨និង៤០ព្រឹក ពួកគេ ក៏បានសម្រេចបោះបង់នាវាមួយគ្រឿងនោះចោល។ ក្រុមឆ្មាំសមុទ្របានមានប្រសាសន៍បញ្ជាក់ថា មនុស្ស
ទាំង ៦នាក់ខាងលើនេះគឺត្រួវបានជួយសង្រ្គោះដោយទូកជួយសង្រ្គោះ RNLI ហើយឆ្មាំសមុទ្របានមាន
ប្រសាសន៍បន្តទៀតថា មនុស្សចំនួន ២នាក់នៅក្នុងចំណោមមនុស្សទាំង ៦នាក់ខាងលើនេះគឺបានរងរបួស
តិចតួច៕ ដោយ៖ តុលា