​រយៈពេល​ ១៥​ ឆ្នាំ សេដ្ឋកិច្ចកម្ពុជា ​មានកំណើនជាង ​៨ ​ភាគរយ​ ជាមធ្យមក្នុងមួយឆ្នាំ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅនេះសេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនជាង៨ % ជា​មធ្យម​ក្នុងមួយឆ្នាំ។​ នេះ បើ​យោង​តាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីគាត ឈន់ កាលពីថ្ងៃ​ទី១៩ កុម្ភៈ កន្លងទៅថ្មីៗនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់កែ​លម្អជីវ​ភាព និងសុខុមាលភាពរបស់ប្រជាជនរបស់ខ្លួន ក្នុងនោះមានទាំងកម្មករនិយោជិតផងដែរ។

ជាក់ស្តែង​ចុង​ក្រោយនេះ យោងតាមលទ្ធផលការងាររបស់គណៈកម្មការប្រឹក្សាការងារ ប្រាក់ឈ្នួលអប្បបរមា​ត្រូវបានដំឡើង​២៥ ​ភាគរយ គឺពី ៨០ ដុល្លារដល់ ១០០ ដុល្លារ ក្នុងមួយខែសម្រាប់កម្មករផ្នែក​វាយ​ន​ភ​ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិត​ស្បែកជើង ដែលចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ​២០​១៤​ នេះទៅ។

គណៈប្រតិភូតំណាងជាន់ខ្ពស់ក្រុមហ៊ុនបញ្ជាទិញ និងសហជីពអន្តរជាតិ បានកត់​សម្គាល់​នូវ​ការ​អភិវឌ្ឍ​និងកំណើនសេដ្ឋកិច្ច​គួរ​ឲ្យកត់សម្គាល់របស់កម្ពុជា។ នៅក្នុងកិច្ចជំនួបនេះ គណៈប្រតិ​ភូ​បាន​លើក​ឡើង​នូវចំណាប់អារម្មណ៍អំពីការស្វែង​យល់ពី​វិធី​សាស្ត្រ​​នៃការ​​កំណត់​ប្រាក់ឈ្នួល​អប្បបរ​មា​សម្រាប់​កម្មករ​និយោជិតក្នុងក្របខ័ណ្ឌនៃតម្លាភាព និងដើម្បីរក្សាបាននូវ​បរិយា​កាស​និ​ង​ទំនាក់ទំនង​ការងារ​ល្អក៏ដូច​ជា៖ ការរក្សាបាននូវចង្វាក់ផលិតកម្ម ព្រមទាំងការគិតគូរ​ប្រាក់​ឈ្នួល​អប្ប​បរ​មា​តាម​បែប​វិទ្យា​សាស្រ្ត​​ដែលមានលក្ខណៈអាចព្យាករណ៍បាន ស្ថិតស្ថេរ និងអាចដាក់ឲ្យអនុវត្តបាន ព្រមទាំង​បាន​ស្នើសុំឲ្យ​មានការ​គិតគូរ​ប្រាក់​ឈ្នួលអប្បបរមានេះឲ្យបានឆាប់។

ក្រោយពីអង្គប្រជុំក៏បានផ្លាស់ប្តូរទស្សនាទាន និងព័ត៌មាននានា អំពីសភាពការណ៍​ទូទៅ​ពាក់​ព័ន្ធ​នឹ​ង​ស្ថាន​ភាពនយោបាយការ​ធ្វើ​​បាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមានាពេលកន្លងមក ប្រតិភូ​តំណាង​ក្រុមហ៊ុនអ្នកបញ្ជាទិញ និងសហជីព​អន្តរ​ជាតិ​បានយល់ច្បាស់ពី​សភាព​ការណ៍​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា ហើយបញ្ជាក់ថា អ្នកបញ្ជាទិញ និងសហជីពអន្តរ​ជាតិកំពុង​ស្ថិតនៅ​ក្នុង​ទូក​តែ​មួយ​ជា​មួយ​រាជរដ្ឋាភិបាលកម្ពុជា។ជាមួយគ្នានេះប្រតិភូតំណាងក្រុមហ៊ុនអ្នកបញ្ជាទិញ និងសហជីព បាន​សំដែងការមិនគាំ​ទ្រ​ចំពោះ​បាតុ​កម្មហិង្សា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនានា ដែលមិនគោរព​តាមច្បាប់ក្នុង​អំឡុង​បាតុ​កម្ម​ទាំងនេះ។

គណៈប្រតិភូ ក៏បានលើកឡើងថា កម្ពុជាកំពុងស្ថិតក្នុងទីតាំងល្អក្នុងកិច្ចការអភិវឌ្ឍ​ប្រទេសក្នុងបរិបទ​នៃសាកលភាវូបនីយកម្ម។ តំណាងជាន់ខ្ពស់ក្រុមហ៊ុនអ្នកបញ្ជាទិញនិងសហជីពអន្តរជាតិ បាន​ថ្លែង​អំណរ​គុណចំពោះរាជរដ្ឋាភិបាលកម្ពុជា​ដែលបានរៀប​ចំ​ជំនួប​ដ៏មានសារៈសំខាន់នេះ និងបាន​សំណូម​ពរ​ឲ្យមានការជួបប្រជុំពិភាក្សាការងារបន្តទៀតនៅខែឧសភា ឆ្នាំ ២០១៤ ខាង​មុខ។

ឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានឯកភាពជាគោលការណ៍ចំពោះការជួបប្រជុំគ្នា​នៅពេល​ខាង​មុខ​នេះ​​ដោយជំនួបនេះស្ថិតក្នុង​ក្របខ័ណ្ឌនៃភាពជាដៃគូ​ពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជា អ្នកបញ្ជា​ទិញ សមាគមនិយោជក និងសហជីពនានា ក្នុងកិច្ច​សហ​ការធានានូវការអភិវឌ្ឍវិស័យឧស្សាហកម្ម និង​ការ​បន្តលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា៕
ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​ចិន​​ផ្តល់​​បរិក្ខា​​ពេទ្យ​​ដល់​​ក្រសួង​​សុខាភិបាល​​កម្ពុជា​​

ភ្នំពេញ៖ សាធារណរដ្ឋប្រជាមានិតចិន តាមរយៈសមាគមនមិត្ត...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [454]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 183 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 470 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230569​ នាក់