ដំណើរបំពេញទស្សនកិច្ចរបស់នា​យក​រដ្ឋ​មន្ត្រីវៀត​ណាម​នៅកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី វៀត ណាម ឯកឧត្តម ង្វៀន តាន់យ៉ុង (Nguyen Tan Dung)​បាន​មកដល់​កម្ពុជា​នៅល្ងាច​ថ្ងៃទី​១២ ខែ មករា ឆ្នាំ ២០១៤។
អញ្ជើញទទួលគណប្រតិភូវៀតណាមដល់អាកាសយាន្តដ្ឋាន អន្តរជាតិមានវត្តមាន ឯ.ឧ ខៀវ កញ្ញារិទ្ឋ រដ្ឋមន្ត្រី​ក្រ​សួង​ព័ត៌​មាន ឯ.ឧ ឯគ្គរដ្ឋទូត វៀតណាម ប្រចាំ កម្ពុជា និង មន្ត្រីក្នុងជួរ​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើនទៀត។

​ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា៖ នៅក្នុងអំឡុង​​នៃ​​ដំណើរទស្សន​កិច្ច​នោះ ឯកឧត្តម ង្វៀន តាន់យ៉ុង នឹងចូលរួមក្នុងពិធីមួយចំនួន​​​ដូចជា៖ ទី១ សន្និសីទ​លើក​ទី៤ ស្តីពីការជុំរុញវិនិ​យោគ​ទុន រវាងកម្ពុជា និង វៀតណាម។ ទី២ ពីធីសម្ពោធសាខាមន្ទីរ​ពេទ្យ​ចារៃ នៅ​រាជ​ធា​នីភ្នំពេញ។ និងទី៣ ពិធី​បញ្ចុះ​បឋម​សិលាសាងសង់ស្ពានជ្រៃធំ​ឡុងប៊ិញ។  

នៅក្នុងអំឡុងទស្សនកិច្ចរយៈពេល៣ថ្ងៃ នាយករដ្ឋមន្រ្តី វៀតណាម ឯកឧត្តម ង្វៀន តាន់យ៉ុង នឹង​ជួបគាល់​ព្រះ​មហា​ក្សត្រ​ខ្មែរ ព្រះបាតសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

ជួបសំដែងការគួរសមជាមួយ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងជួប​ពិភាក្សា​ជា​មួយ​សម​ភាគី សម្តេចតេជោ ហ៊ុន សែន។  

សូមរំលឹកថា៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​ប្រតិ​ភូរ​ជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជប់ទស្សន​កិច្ចនៅ​ប្រទេសវៀតណាម រយៈ​ពេល​៣​កាល​ពី​ថ្ងៃ​ទី​២៦​ ដល់ថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០១៣ កន្លងមកនេះ ដើម្បីទៅពង្រឹងចំណងទាក់ទង រវាងកម្ពុជា និងវៀត ណាម និង​គ្រោង​ចុះ​ហត្ថលេខា​ទ្វេភាគី​លើ​កិច្ច​ព្រម​ព្រៀងចំនួន៩។ 

នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋចំនួន៣ថ្ងៃនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច​តេជោ ហ៊ុន សែន និង នាយក​រដ្ឋ​មន្រ្តី វៀតណាមឯកឧត្តម ង្វៀន តាន់យ៉ុង នឹងចូលរួមជាអធិបតី និងជាសាក្សី នៅក្នុងពិធីចុះ​ហត្ថ​លេ​ខា ​ទ្វេ​ភា​គី​ចំនួន​៩ ដូចជា៖

ទី១ កិច្ចសម្របសម្រួល ពាណិជ្ជកម្មទ្វេភាគី សំរាប់ឆ្នាំ២០១៤​ ដល់ឆ្នាំ ២០១៥។ ​ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជានិងវៀតណាមកន្លងមកបានឈាន​ដល់​ជាង៣ពាន់លានដុល្លា​ រអាមេ​​រិកហើយ និង​គ្រោង​បង្កើន​ដល់​ចំ​នួន​៥ពាន់លានដុល្លារអាមេរិក​នៅឆ្នាំ ២០១៥ ខាងមុខ។

ទី២ កិច្ចព្រមព្រៀង​ស្តីពីការផ្លាស់ប្តូរទំនិញរវាងកម្ពុជានិងវៀតណាម។

ទី៣ សន្ធិសញ្ញាស្តីពីបត្យាប័ន រវាងកម្ពុជា និង​វៀតណាម​​។​

​ទី៤កិច្ចព្រមព្រៀងឥណទាន រវាង​កម្ពុជា និង វៀតណាម។

ទី៥ ផែនការសហប្រតិបត្តិការ រវាង​ក្រសួងអប់រំ យុវជន និងកីឡានៃប្រទេសកម្ពុជា ជាមួយក្រសួង​អប់រំ និងបណ្តុះបណ្តាល នៃប្រទេស​វៀតណាម។

ទី៦ ផែនការសហប្រតិបត្តិការស្តីពី​ព័ត៌មាន​រវាងក្រសួងព័ត៌មាននៃប្រទេសកម្ពុជា និងក្រសួង​ព័ត៌មាន​និង​ទំ​នាក់​ទំនង​ នៃប្រទេសវៀតណាម សំរាប់ឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៥។

ទី៧ ផែនការសហប្រតិបត្តិការឆ្នាំ ២០១៤ រវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាល នៃប្រទេសវៀត​ណាម។ ទី៨ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីផែនការសហប្រតិបត្តិការ រវាងបណ្ណសារដ្ឋានជាតិ នៃប្រទេសទាំងពីរ និងទី៩ កិច្ចព្រមព្រៀងទិញជីកសិកម្មដើម្បីជំរុញការដាំដុះនៅកម្ពុជា។
ដោយ៖ អភិរក្ស

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សេចក្តីប្រកាសព័ត៌មាន​របស់គ.ជ.ប នៅ​ថ្ងៃ​ទី៣ ខែសីហា ឆ្នាំ២០១៣

សេចក្តីប្រកាសព័ត៌មាន​របស់គ.ជ.ប នៅ​ថ្ងៃ​ទី៣ ខ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [321]


ការ​ប្រកួត​បាល់ទាត់​នៅប្រេស៊ីល​បញ្ចប់​ដោយអំពើ​ហឹង្សា​

ប្រទេសប្រេស៊ីល៖ កាលពីថ្ងៃអាទិត្យម្សិលមិញ អ្នកគាំទ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [341]


កុមារប្រមាណ៤៥ភាគ​រយ​បានស្លាប់​ដោយ​សារ​ខ្វះ​អាហាររូបត្ថម្ភ

ភ្នំពេញ៖ អ្នក​ស្រី​ ដួង​ ច័ន្ទធី​តា​ ប្រធាន​ផ្នែក​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [474]


រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពិភាក្សាគ្នារកគន្លឹះជំរុញការនាំអង្ករចេញ​​

ភ្នំពេញ៖ រដ្ឋាភិបាលដែលមា​នក្រសួងសេដ្ឋកិច្ច ជាសេនាធ...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [609]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 223 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 467 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864144​ នាក់