​គណបក្ស ​នយោបាយ ​និង​សង្គមស៊ីវិល ​ជំរុញឱ្យដាក់​ បេក្ខភាព​ស្ត្រី ​ច្រើន​ក្នុងការ ​បោះឆ្នោត ​ក្រុមប្រឹក្សា ​រាជធានី ​ក្រុង ​ខេត្ត​ ស្រុក ​ខណ្ឌ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ តំណាង គណបក្ស នយោបាយ និងសង្គមស៊ីវិលបានបើកវេទិកា ថ្នាក់ជាតិមួយស្តីពីការបង្កើនចំនួនស្ត្រី ក្នុងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា រាជធានីក្រុងខេត្ត ស្រុកខណ្ឌក្នុងឆ្នាំ២០១៤ខាងមុខ ដើម្បីអោយពួកគេ មានឱកាស សម្រេចកិច្ចការមួយ ចំនួនក្នុងសង្គម។ដើម្បីពង្រឹង សមត្ថភាពស្ត្រីក្នុងភាពជាអ្នកដឹកនាំដូចសតវត្សទី
១១ ដែលមានព្រះនាង លីវ យី  និងព្រះនាង ឥន្ទ្រទេវីជាតំណាងនោះសង្គមស៊ីវិល និងគណបក្ស នយោបាយមាន ការព្រួយបារម្ភខ្លាំង ចំពោះ វត្តមាន តិចតួចរបស់ស្ត្រីក្នុងឆាក នយោបាយបច្ចុប្ប​ន្ន ខណៈ ស្ត្រីនៅទូទាំងប្រទេស
មាន ចំនួន រហូត ដល់៥២ ភាគរយ។ 

លោកស្រី ធីដា ឃិះ នាយិកា អង្គការសីលការ និងជាប្រធានគណៈ កម្មការ លើកស្ទួយស្ត្រីក្នុង វិស័យនយោបាយ បានថ្លែងថា ភាពជាតំណាង របស់ស្ត្រីក្នុង ប្រទេសកម្ពុជានៅមានកម្រិត ក្នុងដំណើរការ សម្រេចចិត្តនៅគ្រប់លំដាប់ ថ្នាក់។លោកស្រី ធីដា ឃិះ« មានស្ត្រី ច្រើនការ ដឹកនាំគ្រប់ គ្រងនៅថ្នាក់ ក្រោមជាតិនឹង មានតម្លាភាពល្អច្រើនជា ពិសេសស្ត្រីភាគច្រើន នៅថ្នាក់ក្រោម ជាតិមាន កាតព្វកិច្ច ធ្វើការងារ ដើម្បីដឹកនាំគណៈ កម្មាការស្ត្រី និងកុមារ »
។សមាជិក ក្រុមការងារស្ត្រី មកពី គណបក្ស ប្រជាជនកម្ពុជា លោកស្រី គ្រួច សំអាន បានថ្លែងថាការរៀបចំវេទិការ របស់ អង្គការក្រៅ រដ្ឋាភិបាល ជំរុញស្ត្រីអោយ ចូលរួមក្នុងឆាក នយោបាយគឺការងារ ចាំបាច់មិន អាចខ្វះបានព្រោះ រដ្ឋាភិបាល ចាត់ទុក អង្គការក្រៅ រដ្ឋាភិបាលជា ដៃគូដ៏សំខាន់។លោក ស្រី គ្រួច សំអាន «គោលដៅ ក៏ដូចជាកម្មវិធី នយោបាយ របស់រាជ រដ្ឋាភិបាលគឺបាន លើកកម្ពស់ ការចូលរួម របស់ស្ត្រី ក្នុងព្រះរាជា ណាចក្រកម្ពុជា មិនមែន តែវិស័យនយោ បាយទេ»។

អគ្គលេខាធិការចលនាយុវជន នៃគណបក្ស សង្រ្គោះជាតិ កញ្ញា នាង សុវ៉ាតណា បាននិយាយថាចំនួនស្ត្រីក្នុងកិច្ច ការនយោបាយមានសារៈសំខាន់ណាស់ព្រោះថា កាលណា មានចំនួន ស្ត្រីកាន់តែ ច្រើននោះយើងជឿថានឹងឆ្លើយ តបនូវតម្រូវការ របស់ស្ត្រីកាន់ តែច្រើន ។កញ្ញា នាងសុវ៉ាត់ណា «តើមាន អ្នកណាដែលយល់ចិត្តស្ត្រីជាងស្ត្រីខ្លួនឯង នោះ»។គណៈ កម្មាការ នាយក និងជាប្រធាន ក្រុមប្រឹក្សា ភិបាលស្ត្រី នៃគណបក្សហ៊្វុន ស៊ិនប៉ិច លោកស្រីប្រាក់ ចន្ថា បានថ្លែងថា គ្រប់គណបក្ស នយោបាយ គ្រប់វេទិកា ទាំងអស់​ គេនឹង បេក្ខភាពស្ត្រី ច្រើនក្នុងឆាកនយោបាយ។យ៉ាងណា ក៏ដោយ តំណាង គណបក្សនយោបាយទាំងបីមិនអាច ប្រាប់ពី ចំនួនបេក្ខភាពស្ត្រី ដែលខ្លួនបានដាក់ សម្រាប់ ការបោះឆ្នោត អាណត្តិទី២ នៃក្រុមប្រឹក្សារាជធា​នី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៤ ខាងមុខ បានទេ៕ ដោយ ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​ជប៉ុនបាន​រំលឹកពី​គុណសម្បត្តិ​របស់​កម្ពុជា​ ដែល​មិនអាច​បំភ្លេចបាន​

ភ្នំពេញៈ តំណាងសមាគមជប៉ុន លោក Keizo Niwa បានរំលឹកពី...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [440]


​កម្ពុជា​នឹង​មានផ្លូវ​ ដែល​មានល្បឿនលឿន​ពីរខ្សែ​ពីភ្នំពេញ​ទៅហូជីមិញ​ និង​ព្រះសីហនុ ​នាឆ្នាំ២០២០​

ភ្នំពេញៈ ដើម្បីសម្រួលដល់ការដឹកជញ្ជូនជំទិញ ក៏ដូចជាធ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [490]


លោក ថាក់ស៊ីន ​ទទូចឲ្យប្អូនស្រីខ្លួនប្រកាន់​ជំហរជាដាច់​ខាតមិន​ចុះចេញពីតំណែង​

​ ថៃ៖ លោក​ ថាក់ស៊ីន បងប្រុស​របស់​លោកស្រី​ យី​...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [824]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 474 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 880 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230979​ នាក់