ភ្នំពេញ៖ ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ព្រមទាំងអ្នកប្រតិបត្តិកររបស់ក្រុមហ៊ុនទូរស័ព្ទចល័តបានពិភាក្សាគ្នា ដើម្បីឈានទៅរកការកំណត់តម្លៃសេវាទូរស័ព្ទសារជាថ្មី។ការប្រជុំត្រូវគេនិយាយថា បានធ្វើឡើង កាលពីដើមសប្ដាហ៏នេះ និងត្រូវបានក្រសួងប្រៃសណីយ៍ ទើបចេញប្រកាសនៅថ្ងៃទី១៨ ធ្នូ ២០១៣ ម្សិលមិញ ។
ក្នុងកិច្ចប្រជុំនោះ គឺធ្វើឡើងបន្ទាប់ពីមានការជំរុញឲ្យប្រតិបត្តិករអនុវត្តសេចក្ដីប្រកាសលេខ២៣២ ដើម្បីធានាថា ក្រុមហ៊ុននានាដែលកំពុងផ្គត់ផ្គង់សេវាទូរស័ព្ទដល់អ្នកប្រើប្រាស់ ត្រូវតែប្រកួតប្រជែងគ្នា ដោយតម្លាភាព និងភាពស្មោះត្រង់។ ការជំរុញអនុវត្តសេចក្ដីប្រកាសលេខ ២៣២ នោះ បានរងនូវការរិះគន់ពីបណ្ដាអ្នកប្រើប្រាស់សេវាទូរសព្ទ័ខ្លះថា ធ្វើឲ្យក្រុមហ៊ុនប្រតិបត្តិករ ទូរស័ព្ទតម្លើងថ្លៃសេវាទូរស័ព្ទ។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃ១៣ ធ្នូ បញ្ញាតិករទូរគមនាគមន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំមួយ ដែលមានបណ្ដាប្រតិបត្តិករទូរស័ព្ទចល័ត និងអចល័តចំនួន៩ក្រុមហ៊ុនចូលរួម។ កិច្ចពិភាក្សានោះ ត្រូវបានគេឯកភាពគ្នា ក្នុងការប្រកាន់យកនូវជំហ៊ានអនុវត្តបន្តរួមមានៈ
ទី១ បណ្ដាប្រតិបត្តិករទូរសព្ទ័ទាំងអស់បានឯកភាពគោរព និងអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការអនុញ្ញាតឲ្យបន្តប្រតិបត្តិការលើបទបញ្ញតិជាធរមាន ដែលពាក់ពន្ធ័នឹងការកំណត់ថ្លៃសេវាទូរសព្ទ័ចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្ដាញ។
ទី២ បញ្ញាតិទូរគមនាគមន៍កម្ពុជា នឹងចាប់ផ្ដើមយ៉ាងឆាប់រហ័សបំផុត ក្នុងការដាក់ចេញនូវគម្រោងការកាលបរិច្ឆេទ និងរកឲ្យបានការឯកភាពគ្នារវាងបញ្ញាតិករទូរគមនាគមន៍កម្ពុជា និងបណ្ដាប្រតិបត្តិករទូរសព្ទ័ ដើម្បីធ្វើការសិក្សា ព្រមទាំងកំណត់រូបមន្តសម្រាប់គណនាថ្លៃដើមមុននឹងដាក់ជូនអន្តរក្រសួងពិនិត្យសម្រេច និងឈានទៅធ្វើការកែសម្រួលបទបញ្ញតិការកំណត់ថ្លៃសេវាទូរសព្ទ័ នេះ។ ទី៣ ប្រតិបត្តិករត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាគុណភាពសេវា ចៀសវាងការប្រកួតប្រជែងគ្នាតាមសង្គ្រាមតម្លៃ។
ទី៤ បណ្ដាប្រតិបត្តិករទូរសព្ទ័ទាំងអស់ នឹងមានគម្រោងរៀបចំបង្កើតនូវសមាគមន៍ទូរគមនាគមន៍មួយ ដើម្បីជាប្រយោជន៍ក្នុងការជជែកគ្នា ដោះស្រាយវិវាទគ្នា និងធ្វើឲ្យមានតម្លាភាពរវាងគ្នា ព្រមទាំងប្រកាន់យកការបញ្ចេញនូវសម្លេងតែមួយសម្រាប់ធ្វើការជជែក ពិភាក្សាជាមួយបញ្ញាតិករទូរគមនាគមន៍ និងរាជរដ្ឋាភិបាល។
និងទី៥ នោះ អង្គប្រជុំក៍បានរំលឹកផងដែរ អំពីកាតព្វកិច្ចរបស់ប្រតិបត្តិករនានា ចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបញ្ញាតិករទូរគមនាគមន៍កម្ពុជា ក្នុងការរាយការណ៍ជូនផែនការ ពាណិជ្ជកម្មប្រចាំឆ្នាំ ស្ថិតិសេវាទូរគមនាគមន៍ និងក្នុងការបង់ប្រាក់កម្រៃន
គួររម្លឹកថា កាលពីថ្ងៃទី ៩ ធ្នូ ២០១៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្បែរវត្ដភ្នំ លោករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ ធ្លាប់បានពន្យល់ពីមូលហេតុចម្បង ៤យ៉ាង ដែលបានរុញច្រានឲ្យមានការកំណត់តំលៃអប្បបរមានេះ ដែលរួមមាន៖ ទី១ គឺដើម្បីទប់ស្កាត់ការប្រកួតប្រជែងមិនស្មោះត្រង់។
ទី២ ធានាគុណភាពសេវាកម្មឲ្យមានការកើនឡើង។ ទី៣ ធ្វើឲ្យតម្លៃមូលដ្ឋានមានលក្ខណៈសមរម្យ។ និងទី៤ ធានាចំណូលរដ្ឋឲ្យមានស្ថិរភាព ពីព្រោះរយៈពេល៥ឆ្នាំកន្លងមក ចំណូលរដ្ឋដែលបានមកពីវិស័យទូរគមនាគមន៍មានការធ្លាក់ចុះ។
ក្នុងន័យនោះដែរ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រូបនេះ ក៏បានបំភ្លឺអះអាងថា ការដែលស្ថាប័នខ្លួនលូកដៃក្នុងការធ្វើបញ្ញត្តិកម្មតម្លៃសេវាទូរស័ព្ទ គឺដើម្បីទប់ស្កាត់ការប្រកួតប្រជែងមិនស្មោះត្រង់ និងដើម្បីធានាផលប្រយោជន៍យូរអង្វែងដល់អតិថិជន ក្រុមហ៊ុនទូរស័ព្ទ និងអ្នកវិនិយោគ ។
សេចក្តីប្រកាសរបស់អន្តរក្រសួងលេខ ២៣២ ដែលបានចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០០៩ បានកំណត់ ឲ្យក្រុមហ៊ុនបំរើសេវា ទូរស័ព្ទចល័តទាំងអស់ នៅក្នុងប្រទេសកម្ពុជា មិនត្រូវអនុញ្ញាតឲ្យគិតលុយ ឬក៏ផ្ដល់លុយបន្ថែមដែលបណ្ដាលឲ្យអត្រាតម្លៃតេចេញក្នុងប្រព័ន្ធ តិចជាង ៤,៥ សេនក្នុងមួយនាទីនោះទេយក ៤,៥ សេនក្នុង១នាទី
សម្រាប់ក្នុងប្រព័ន្ធ និង ៥,៩៥សេន សម្រាប់ក្រៅប្រព័ន្ធនោះទេ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះដែល មានក្រុមហ៊ុនទូរស័ព្ទចំនួន ៩ក្រុមហ៊ុន កំពុងដំណើរការបម្រើសេវាកម្មទូរស័ព្ទចល័តមានដូចជា៖ ក្រុមហ៊ុនសេវាទូរស័ព្ទចល័តចំនួន ៧ រួមមាន ក្រុមហ៊ុន ម៉ូប៊ីថែល, មិត្តហ្វូន, ប៊ីឡាញ, ស្មាតម៉ូបាល, ឃ្យូប៊ី, អ៊ិចហ្សែល, និងខូតែល និងក្រុមហ៊ុនទូរស័ព្ទ អចល័តចំនួន ២ នៅកម្ពុជានាពេលបច្ចុប្បន្ន។ យ៉ាងហោចណាស់មានស៊ីមកាតប្រមាណ២០លាន ត្រូវបានប្រជាជនទិញយកទៅប្រើប្រាស់៕ ការប្រជុំត្រូវគេនិយាយថា បានធ្វើឡើង កាលពីដើមសប្ដាហ៏នេះ និងត្រូវបានក្រសួងប្រៃសណីយ៍ ទើបចេញប្រកាសនៅថ្ងៃទី១៨ ធ្នូ ២០១៣ ម្សិលមិញ ។
ក្នុងកិច្ចប្រជុំនោះ គឺធ្វើឡើងបន្ទាប់ពីមានការជំរុញឲ្យប្រតិបត្តិករអនុវត្តសេចក្ដីប្រកាសលេខ២៣២ ដើម្បីធានាថា ក្រុមហ៊ុននានាដែលកំពុងផ្គត់ផ្គង់សេវាទូរស័ព្ទដល់អ្នកប្រើប្រាស់ ត្រូវតែប្រកួតប្រជែងគ្នា ដោយតម្លាភាព និងភាពស្មោះត្រង់។ ការជំរុញអនុវត្តសេចក្ដីប្រកាសលេខ ២៣២ នោះ បានរងនូវការរិះគន់ពីបណ្ដាអ្នកប្រើប្រាស់សេវាទូរសព្ទ័ខ្លះថា ធ្វើឲ្យក្រុមហ៊ុនប្រតិបត្តិករ ទូរស័ព្ទតម្លើងថ្លៃសេវាទូរស័ព្ទ។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃ១៣ ធ្នូ បញ្ញាតិករទូរគមនាគមន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំមួយ ដែលមានបណ្ដាប្រតិបត្តិករទូរស័ព្ទចល័ត និងអចល័តចំនួន៩ក្រុមហ៊ុនចូលរួម។ កិច្ចពិភាក្សានោះ ត្រូវបានគេឯកភាពគ្នា ក្នុងការប្រកាន់យកនូវជំហ៊ានអនុវត្តបន្តរួមមានៈ
ទី១ បណ្ដាប្រតិបត្តិករទូរសព្ទ័ទាំងអស់បានឯកភាពគោរព និងអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការអនុញ្ញាតឲ្យបន្តប្រតិបត្តិការលើបទបញ្ញតិជាធរមាន ដែលពាក់ពន្ធ័នឹងការកំណត់ថ្លៃសេវាទូរសព្ទ័ចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្ដាញ។
ទី២ បញ្ញាតិទូរគមនាគមន៍កម្ពុជា នឹងចាប់ផ្ដើមយ៉ាងឆាប់រហ័សបំផុត ក្នុងការដាក់ចេញនូវគម្រោងការកាលបរិច្ឆេទ និងរកឲ្យបានការឯកភាពគ្នារវាងបញ្ញាតិករទូរគមនាគមន៍កម្ពុជា និងបណ្ដាប្រតិបត្តិករទូរសព្ទ័ ដើម្បីធ្វើការសិក្សា ព្រមទាំងកំណត់រូបមន្តសម្រាប់គណនាថ្លៃដើមមុននឹងដាក់ជូនអន្តរក្រសួងពិនិត្យសម្រេច និងឈានទៅធ្វើការកែសម្រួលបទបញ្ញតិការកំណត់ថ្លៃសេវាទូរសព្ទ័ នេះ។ ទី៣ ប្រតិបត្តិករត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាគុណភាពសេវា ចៀសវាងការប្រកួតប្រជែងគ្នាតាមសង្គ្រាមតម្លៃ។
ទី៤ បណ្ដាប្រតិបត្តិករទូរសព្ទ័ទាំងអស់ នឹងមានគម្រោងរៀបចំបង្កើតនូវសមាគមន៍ទូរគមនាគមន៍មួយ ដើម្បីជាប្រយោជន៍ក្នុងការជជែកគ្នា ដោះស្រាយវិវាទគ្នា និងធ្វើឲ្យមានតម្លាភាពរវាងគ្នា ព្រមទាំងប្រកាន់យកការបញ្ចេញនូវសម្លេងតែមួយសម្រាប់ធ្វើការជជែក ពិភាក្សាជាមួយបញ្ញាតិករទូរគមនាគមន៍ និងរាជរដ្ឋាភិបាល។
និងទី៥ នោះ អង្គប្រជុំក៍បានរំលឹកផងដែរ អំពីកាតព្វកិច្ចរបស់ប្រតិបត្តិករនានា ចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបញ្ញាតិករទូរគមនាគមន៍កម្ពុជា ក្នុងការរាយការណ៍ជូនផែនការ ពាណិជ្ជកម្មប្រចាំឆ្នាំ ស្ថិតិសេវាទូរគមនាគមន៍ និងក្នុងការបង់ប្រាក់កម្រៃន
គួររម្លឹកថា កាលពីថ្ងៃទី ៩ ធ្នូ ២០១៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្បែរវត្ដភ្នំ លោករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ ធ្លាប់បានពន្យល់ពីមូលហេតុចម្បង ៤យ៉ាង ដែលបានរុញច្រានឲ្យមានការកំណត់ តំលៃ អប្បបរមានេះ ដែលរួមមាន៖ ទី១ គឺដើម្បីទប់ស្កាត់ការប្រកួតប្រជែងមិនស្មោះត្រង់។
ទី២ ធានាគុណភាពសេវាកម្មឲ្យមានការកើនឡើង។ ទី៣ ធ្វើឲ្យតម្លៃមូលដ្ឋានមានលក្ខណៈសមរម្យ។ និងទី៤ ធានាចំណូលរដ្ឋឲ្យមានស្ថិរភាព ពីព្រោះរយៈពេល៥ឆ្នាំកន្លងមក ចំណូលរដ្ឋដែលបានមកពីវិស័យទូរគមនាគមន៍មានការធ្លាក់ចុះ។
ក្នុងន័យនោះដែរ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រូបនេះ ក៏បានបំភ្លឺអះអាងថា ការដែលស្ថាប័នខ្លួន លូកដៃក្នុងការធ្វើបញ្ញត្តិកម្មតម្លៃសេវាទូរស័ព្ទ គឺដើម្បីទប់ស្កាត់ការប្រកួតប្រជែងមិនស្មោះត្រង់ និងដើម្បីធានាផល ប្រយោជន៍យូរអង្វែងដល់អតិថិជន ក្រុមហ៊ុនទូរស័ព្ទ និងអ្នកវិនិយោគ ។
សេចក្តីប្រកាសរបស់អន្តរក្រសួងលេខ ២៣២ ដែលបានចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០០៩ បានកំណត់ ឲ្យក្រុមហ៊ុនបំរើសេវា ទូរស័ព្ទចល័តទាំងអស់ នៅក្នុងប្រទេសកម្ពុជា មិនត្រូវអនុញ្ញាតឲ្យគិតលុយ ឬក៏ផ្ដល់លុយបន្ថែមដែលបណ្ដាលឲ្យអត្រាតម្លៃតេចេញក្នុងប្រព័ន្ធ តិចជាង ៤,៥ សេនក្នុងមួយនាទីនោះទេយក ៤,៥ សេនក្នុង១នាទីសម្រាប់ក្នុងប្រព័ន្ធ និង ៥,៩៥សេន សម្រាប់ក្រៅប្រព័ន្ធនោះទេ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះដែល មានក្រុមហ៊ុនទូរស័ព្ទចំនួន ៩ក្រុមហ៊ុន កំពុងដំណើរការបម្រើសេវាកម្មទូរស័ព្ទ ចល័តមានដូចជា៖ ក្រុមហ៊ុនសេវាទូរស័ព្ទចល័តចំនួន ៧ រួមមាន ក្រុមហ៊ុន ម៉ូប៊ីថែល, មិត្តហ្វូន, ប៊ីឡាញ, ស្មាតម៉ូបាល, ឃ្យូប៊ី, អ៊ិចហ្សែល, និងខូតែល និងក្រុមហ៊ុនទូរស័ព្ទ អចល័តចំនួន ២ នៅកម្ពុជានាពេលបច្ចុប្បន្ន។ យ៉ាងហោចណាស់មានស៊ីមកាតប្រមាណ២០លាន ត្រូវបានប្រជាជនទិញយកទៅប្រើប្រាស់៕ ដោយ ៖ ភីនរ៉ា