ភ្នំពេញ៖ មានការបង្ហាញរបស់អង្គការក្រៅរដ្ឋាភិបាលចំនួន៣ដែលធ្វើការងារពាក់ព័ន្ធទៅនឹងការបោះឆ្នោត
នៅក្នុងប្រទេសកម្ពុជាថានៅឆ្នាំមានការធ្លាក់ចុះនៃគុណភាពបញ្ជីអ្នកបោះឆ្នោតចាប់ពីឆ្នាំ២០០៨ទៅលើភាព
ពេញលេញភាពត្រឹមត្រូវនិងសុពលភាពគឺមានចំនួនអ្នកដែលមានសិទ្ធិបោះឆ្នោតត្រឹមត្រូវ៨២.៩%ដែលមាន
ឈ្មោះនៅក្នុងបញ្ជីកាលពីឆ្នាំ២០០៨មានរហូតដល់៨៧.៩% និងមានភាពខុសគ្នាជាមួយនឹងស្ថិតិដែលបាន
ផ្តល់ដោយគ.ជ.បដែលថាចំនួនអ្នកចុះឈ្មោះបោះឆ្នោតរហូតដល់១០១.៧% នៃចំនួនអ្នកបោះឆ្នោតសរុប។
បណ្តាញអង្គការក្រៅរដ្ឋាភិបាលមានគណៈកម្មាធិការអាព្យាក្រិត្យនិងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរីនិង
ត្រឹមត្រូវនៅកម្ពុជា(NICFEC),មជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់(CAS)និងវិទ្យាស្ថានជាតិប្រ
ជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ(NDI) កាលពីព្រឹកថ្ងៃទី២១មីនានេះបានធ្វើសន្និសីទសារព័ត៌មានមួយ
បង្ហាញពីការរកឃើញនូវភាពមិនត្រឹមត្រូវនៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ គឺថាចំនួន១០.៨%នៃ
អ្នកមានសិទ្ធិបោះឆ្នោតដែលជឿថាខ្លួនបានចុះឈ្មោះមិនអាចរកឃើញនូវឈ្មោះរបស់ខ្លួនក្នុងបញ្ជីឈ្មោះអ្នក
បោះឆ្នោតទេហើយពួកគេនឹងមិនអាចបោះឆ្នោតបាននៅថ្ងៃបោះឆ្នោត។
ជាមួយគ្នានេះសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត(VRA) ក៏បានរកឃើញទៀតថាអ្នកមានឈ្មោះបោះឆ្នោតត្រឹម
ត្រូវ៦៣.៦%ប៉ុណ្ណោះដែលរស់នៅទីកន្លែងដែលពួកគេបានចុះឈ្មោះខណៈដែល១៧.៩% នៃអ្នកឆ្លើយតបរក
ឃើញប៉ុន្តែភាគច្រើនរស់នៅកន្លែងផ្សេងនិង១០.៤%គឺមិនអាចរកឃើញ។
នៅក្នុងសន្និសីទកាសែតនោះអង្គការទាំង៣បានសម្តែងនូវការព្រួយបារម្ភចំពោះការធ្លាក់ចុះកំរិតនៃភាពត្រឹម
ត្រូវនឹងសុពលភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតលទ្ធភាពសម្រាប់អ្នកបោះឆ្នោតក្នុងការប្រើប្រាស់សិទ្ធិរបស់ពួក
គាត់នៅក្នុងការបោះឆ្នោតនាខែកក្កដាខាងមុខនេះ។
លោកស្រីឡូរ៉ាថនថុននាយិការជាន់ខ្បស់NDI បានលើកឡើងថាការរកឃើញទាំងនេះបានបង្ហាញនូវភាពមិន
ប្រក្រតីដែលទាក់ទងទៅនឹងគុណភាពនិងធម្មនុញ្ញភាពនៃការបោះឆ្នោត។ដោយសារមានចំនួនអ្នកមានសិទ្ថិ
បោះឆ្នោតមួយចំនួនធំដែលនឹងបង្ហាញខ្លួននៅក្នុងថ្ងៃបោះឆ្នោតហើយមិនអាចរកឃើញឈ្មោះក្នុងបញ្ជីនិង
មិនអាចបោះឆ្នោតបានពីព្រោះឈ្មោះរបស់ពួកគេត្រូវបានលុបដោយមិនត្រឹមត្រូវឬគិតថាពួកគេមានឈ្មោះ
ក្នុងបញ្ជីប៉ុន្តែមិនមានវិញ។លោកស្រីអះអាងថានឹងមានអ្នកបោះឆ្នោតក្នុងចំនួនមួយគួរឲ្យកត់សម្គាល់មាន
តែឈ្មោះក្នុងបញ្ជីប៉ុន្តែមិនមានមនុស្សពិត។លោកស្រីសម្តែងការខកចិត្តដែលបញ្ជីឈ្មោះបច្ចុប្បន្នគឺមិនសូវ
ត្រឹមត្រូវដូចកាលពី៥ឆ្នាំមុនដែលវាអាចនឹងនាំឲ្យមានបញ្ហាផ្សេងៗបន្ថែមទៀតនៅក្នុងការិយាល័យបោះឆ្នោត។
លោកហង្សពុទ្ធានាយកប្រតិបត្តិអង្គការNICFEC បានបង្ហាញការព្រួយបារម្ភថាប្រសិនបើអត្រាចុះឈ្មោះ
បច្ចុប្បន្នមានត្រឹមតែ៨២.៩%ដែលបង្ហាញពីការថយចុះបើប្រៀបធៀបនឹងឆ្នាំ២០០៨ប៉ុន្តែចំនួនឈ្មោះនៅក្នុង
បញ្ជីអ្នកបោះឆ្នោតវិញគឺកើនឡើងជាលំដាប់រហូតដល់គ.ជ.បបានគណនាគិតឃើញថាមាន១០១.៧%ក្នុង
ចំណោមប្រជាជនមានសិទ្ថិបោះឆ្នោតដូច្នេះវាហាក់ដូចជានឹងមានឈ្មោះអ្នកបោះឆ្នោតដែលយើងមិនអាចរក
មនុស្សឃើញ។
លោកហង្ស ពុទ្ធាបានឲ្យដឹងថា ការធ្វើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត ឆ្នាំ២០១២ ត្រូវបានសម្ភាសន៍លើអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អាយុចាប់ពី ១៨ ដល់ ៤៥ ឆ្នាំ ចំនួន ៤.៨៩៣នាក់ ដែលត្រូវបានជ្រើសរើសដោយ
ចៃដន្យ នៅ ៤១៤ ឃុំ ក្នុង ៩ ខេត្ត។ក្នុងនោះមានអ្នកបោះឆ្នោតជាង ១០% គឺមានតែឈ្មោះនៅក្នុងបញ្ជីបោះ
ឆ្នោតតែគ្មានមនុស្សពិតទេ។
ចំពោះទិន្នន័យនិងរបាយការណ៍ដែលបានរកឃើញដោយអង្គក្រៅរដ្ឋាភិបាលនេះត្រូវបានលោកហង្សពុទ្ធាអះ
អាងថាបានដាក់ឆ្លងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធរួចហើយ
ព្រមទាំងបានដាក់ជូននូវអនុសាសន៍រយៈពេលខ្លីដែលអាចធ្វើភ្លាមៗនិងរយៈពេលវែងដែលធានាឲ្យបាននូវ
សិទ្ធិក្នុងការបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតនិងបង្កានូវអ្នកបោះឆ្នោតខ្មោចនិងភាព
មិនប្រក្រតី។
ទាក់ទិននឹងសវនកម្មខាងលើនេះ ត្រូវបានលោក ទេព នីថា អគ្គលេខធិការគ.ជ.បឲ្យដឹងតាមទូរស័ព្ទកាលពីរ
សៀសថ្ងៃដដែលនេះថា លោកបានទទួលហើយនិងកំពុងពិនិត្យតែលោកឃើញមានចំណុចមួយចំនួនគួរ
ឲ្យសង្ស័យព្រោះថាលទ្ធផលមួយចំនួនវាមិនស៊ីគ្នា ហើយលទ្ធផលខ្លះគឺពួកគាត់សម្ភាសន៍ តាមទូរស័ព្ទទៅ
លើមនុស្សម្នាក់ហើយយកមកធ្វើជាព័ត៌មានជាក់លាក់ គឺមិនអាចទៅរួចទេដែលថាសវនកម្មនេះត្រឹមត្រូវជាក់
លាក់និងមានប្រជាសាស្រ្តនោះ ។ លោកបញ្ជាក់ បើទោះជាមេភូមិម្នាក់ក៏មិន អាចស្គាល់មនុស្សក្នុងបញ្ជីបោះ
ឆ្នោតទាំងអស់បានទេព្រោះថាមេភូមិគឺភូមិមួយហើយបញ្ជីបោះឆ្នោតនៅក្នុងឃុំដែលមានភូមិជាច្រើន ។
លោកអគ្គលេខធិការបន្តថា លោកកំពុងពិនិត្យទៅលើសវនកម្មនេះ ព្រោះបច្ចុប្បន្នមានអង្គការពី ដែល បានចេញរបាយការណ៍បណ្តោះអាសន្នកាលពីសប្តាហ៍មុននេះ ថាឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានដល់៩៧.៧% ហើយគាត់ក៏ធ្លាប់ធ្វើការជាមួយNDI និង និហ្វិចនេះដែរ ហើយNDIនិង នីហ្វិចចេញក្រោយនេះមានតែ
៨២.៩%ហើយសុទ្ធតែប្រជាសាស្រ្តដូចគ្នា ដូច្នេះបង្ហាញថាការធ្វើសវនកម្មរបស់គេមិនត្រឹមត្រូវ និងមិនអាច
យកជាការបាន ។
លោកទេព នីថា បានអះអាងថាការធ្វើបញ្ជីឈ្មោះបោះឆ្នោតឆ្នាំនេះយើងបានធ្វើល្អណាស់ ដោយកែសម្រួល
តាំងពីឆ្នាំ២០១១ និងធ្វើវិសោធនកម្មច្បាប់បោះឆ្នោត កែលំះរការចុះបញ្ជីឈ្មោះបោះឆ្នោត និងកែលំអរបៀប
ធ្វើការងារ របៀបចេញឯកសារ ត្រួតពិនិត្យដោយភ្ជាប់ជាមួយប្រព័ន្ធកុំព្យូទ័រនិងអ៊ិនធើណិតស្វែងរកឈ្មោះ
ដើម្បីចុះឈ្មោះទៀតសម្រាប់បញ្ជាក់ទិន្នន័យឲ្យបានកាន់តែច្បាស់លាស់ ។ បន្ទាប់ពីនេះគ.ជ.បនឹងស្នើឲ្យNDIបញ្ជូនបញ្ជីឈ្មោះអ្នកដែលមានសិទ្ធបោះឆ្នោតហើយ តែរកឈ្មោះមិនអាចរកឈ្មោះក្នុងបញ្ជីបោះឆ្នោតឃើញ ថាបានលុបចេញបាត់១០%នោះ និងបញ្ហាផ្សេងៗមួយចំនួនទៀត
ដែលគាត់ថាមិប្រក្រតីនោះមកផ្ទៀងផ្ទាត់គ្នាឡើងវិញ។
បើទោះជាយ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំនេះមានអ្នកបោះឆ្នោតសរុប៩.៦៧៥.៤៥៣នាក់ មានការិយាល័យបោះឆ្នោត ១៩០០៩ការិយាល័យ ក្នុងនោះយើងបានបង្កើតការិយាល័យ
ថ្មីប្រមាណជិត៩០០ការិយាល័យឯណ្ណោះ។ ហើយបញ្ជីឈ្មោះបោះឆ្នោតនេះប្រើប្រាស់សម្រាប់ការបោះឆ្នោតជាតិ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
ដោយ៖ ស.ស្អាត