ក្រុម​​នាវិក​របស់​សហរដ្ឋ​អាមេរិកជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​កំពង់​ផែ​ប្រទេស​ឥណ្ឌា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ប្រទេសឥណ្ឌា៖ មន្រ្តីប៉ូលីសឥណ្ឌាបាននិយាយថា ក្រុមនាវិករបស់សហរដ្ឋអាមេរិកជាច្រើននាក់ត្រូវ
បានចាប់ខ្លួនពីបទដឹកអាវុធខុសច្បាប់ចូលក្នុងដែនទឹកប្រទេសឥណ្ឌា។ ឆ្មាំសមុទ្រម្នាក់មកពីរដ្ឋ Ohio
ព្រមទាំងក្រុមនាវិក ៣៥នាក់ទៀតត្រូវបានឃុំខ្លួនកាលពីថ្ងៃទី ១២ខែតុលាមកម្លេះនៅឯកំពង់ផែ
Tuticorin ភាគខាងត្បូងនៃរដ្ឋ Tamil Nadu។ មន្ត្រីប៉ូលីសបានអោយដឹងថា ភាគច្រើននៃក្រុមនាវិកទាំងអស់
នោះគឺមកពីប្រទេសឥណ្ឌាប្រទេសអង់គ្លេសប្រទេសអ៊ុយក្រែននិងប្រទេស Estonia។ មន្រ្តីប៉ូលីសបាន
អោយដឹងថា នាវាដ៏ធំនោះគឺមកពីទីក្រុង Sierra Leone ហើយលោកបានបន្តទៀតថា នាវានោះគឺគ្រប់
គ្រងដោយក្រុមហ៊ុនសន្តិសុខឯកជនមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ មន្រ្តីស្ថានទូត របស់សហរដ្ឋអាមេរិកនៅក្នុងទីក្រុងដេលីប្រទេសឥណ្ឌាបានប្រាប់សារព័ត៌មាន BBCថា គាត់គ្មានអ្វី
នឹងអធិប្បាយពីរបាយការណ៍នេះឡើយ។

មន្រ្តីប៉ូលីសប្រចាំកំពង់ផែ Tuticorin បាននិយាយថា ក្រុមនាវិកទាំងអស់នោះគឺត្រូវបានបញ្ជូនទៅ
ស្ថានីយ៍ ប៉ូលីស Motiapuram ដើម្បីសួរចម្លើយ។ កាលពីឆ្នាំមុន ក្នុងខែកុម្ភះប៉ូលីសឥណ្ឌាបានចាប់
ខ្លួនកងនាវិកអ៊ីតាលី ២នាក់ដោយចោទពីប្រកាន់ពីបទសំលាប់អ្នកនេសាទឥណ្ឌា ២នាក់។  កងនាវិកអ៊ីតាលីទាំងពីរនាក់នោះបាននិយាយថា ពួកគេស្មានតែជាចោរសមុទ្រទើបពួកគេបាញ់ទៅ។
បញ្ហាបែបនេះបានធ្វើអោយប្រទេសទាំងពីរមានការចរចារការទូតអស់ពេលដ៏យូរ។ ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

រកឃើញ​​កំទេច​បាក់បែក​មួយ​ដែល​សង្ស័យថា​ ជាកំ​ទេច​យន្តហោះ​ MH370​

ប្រទេសអូស្រ្តាលី៖ កាលពីពេលថ្មីៗនេះ ប្រទេសអូស្រ្តាល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [435]


រដ្ឋមន្រ្តីបរិស្ថានស្វាគមន៍ គម្រោងផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃ

ភ្នំពេញៈ លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [400]


កូនភ្លោះបី​នាក់លើកទី​២៥៤ទទួល​អំណោយ​សម្តេចតេជោ ​និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​

ភ្នំពេញ​ ៖ កូន​ភ្លោះ៣នាក់​ ក្នុង​នោះ​ប្រុស​ម្នាក់​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [428]


វិមាន​អនុស្សាវរីយ៍​២​ធ្នូ​នៅ​ស្រុកស្នួល​សាងសង់​សម្រេច​បាន​៨៥%​ ហើយ​

ក្រចេះ៖ សំណង់វិមានស្តូបអនុស្សាវរីយ៍២ធ្នូដែលគ្រោងចំ...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [1011]


សម្តេចព្រះអនុជ នរោត្តម អរុណរស្មី ៖ យុវជនជាកម្លាំងចលករដ៏សំខាន់ក្នុងវិស័យនយោបាយ

សម្តេចព្រះអនុជនរោត្តមអរុណរស្មី៖យុវជនជាកម្លាំ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [469]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 470 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 860 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230959​ នាក់