ហាង​លក់​គ្រឿង​សង្ហារឹម​មួយ​កន្លែង​ក្នុង​ទីក្រុង​ Sheffield​ ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ប្រទេសអង់គ្លេស៖ ​អគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ធោរសន្ធៅលើហាងលក់គ្រឿងសង្ហារឹមមួយនៅក្បែរផ្លូវ Chesterfield
ក្នុងទីក្រុងSheffield។ មន្រ្តីប៉ូលីសក្នុងតំបន់នោះបាននិយាយថាអគ្គីភ័យបានឆាបឆេះឡើងប្រហែលជាម៉ោង ១៨:០០ ហើយនៅ
ពេលនេះមានក្រុមពន្លត់អគ្គីភ័យ ជាង ៤០នាក់ហើយនៅកន្លែងកើតហេតុនោះ។ ក្រុមអ្នកពន្លត់អគ្គីភ័យប្រចាំខេត្ត South Yorkshire
បាននិយាយថា អគ្គីភ័យនោះបានបន្តរីករាលដាលដល់សណ្ឋគារមួយទៀតដែលសស្ថិតនៅក្បែរកន្លែងកើតហេតុនោះ។


អ្នកនាំពាក្យម្នាក់អោយក្រុមសង្រ្គោះបន្ទាន់បាននិយាយថាក្រុមអ្នកពន្លត់អគ្គីភ័យជាច្រើននាក់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ
នោះភ្លាមៗហើយមកដល់មកពេលនេះភ្លើងត្រូវបានពន្លត់រួចរាល់ហើយ។ ប៉ូលីសប្រចាំខេត្ត South Yorkshire បានបង្គាប់អោយ
ប្រជាជនដែលនៅក្បែរ កន្លែងកើតហេតុនោះបិតទ្វារបង្អួចរបស់ពួកគេ។ អ្នកនាំពាក្យដដែលបាននិយាយថា ហាងមួយចំនួនដែល
នៅក្បែរកន្លែងកើតហេតុនោះត្រូវបានបិតជាបណ្តោះអាសន្ន។គាត់បានបន្ថែមទៀតថាផ្លូវ Scarsdaleនិងផ្លូវ Derbyshire land ត្រូវបានបិតហើយការបិតផ្លូវនេះនឹងបន្តរហូតដល់ផ្លូវ Chesterfield ទៀតផង។​ ដោយ៖តុលា

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

អំពើ​ហឹង្សា​នៅប្រទេស​អ៊ីរ៉ាក់​ ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ ១០នាក់​

ប្រទេសអ៊ីរ៉ាក់៖ កាលពីថ្ងៃច័ន្ទម្សិលមិញ អំពើហឹង្សារ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [452]


​គង់ ច័ន្ទស្រីមុំ ​ធ្វើឲ្យប្រុស​ៗនៅ​ដែនដី​អូស្រា្តលី​ទន់ទឹងរង់ចាំ​

ភ្នំ​​ពេ​ញៈ ​ ខណៈដែលត្រៀមចេ​ញទៅ​សម្តែង​លើទឹ​កដីប្រ...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1007]


ក្រុមមន្រ្តីអន្តរក្រសួងបង្ហាញពីលទ្ធផលស្រាវ​ជ្រាវ​លើគុណភាពម្ហូបអាហារ៣មុខ

ភ្នំពេញ៖លេខាធិការដ្ឋាននៃអនុគណៈកម្មាធិការSME ...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [910]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 471 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 797 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230896​ នាក់