លោកប៉ា សុជាតិវង្ស អនុញ្ញាតឱ្យលោកស្រី Wan Hea Lee ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំ​ពេញ​៖ លោក​ប៉ា សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំ​ពេញ​ បាន​អនុញ្ញាត​ឱ្យលោកស្រី​ Wan Hea Lee ប្រធាន​ការិយាល័យ​ឧត្តមស្នង​ការ​​ទទួល​បន្ទុក​​សិទ្ធមនុស្ស​​នៅ​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរ​សមនិង​ពិភាក្សាការងារ​​កាល​ពី​ព្រឹក​ថ្ងៃទី​២០​ សីហា ២០១៣នៅ​សាលា​រាជធានី​ភ្នំ​ពេញ ។

ស្រង់តាមសំដីលោក ឡុង ឌីម៉ង មន្រ្តីអ្នកនាំពាក្យសាលារជាធានីភ្នំពេញបានឲ្យ​ដឹងនៅក្រោយជំនួបនោះថា​ លោកស្រី​ Wan Hea Lee ប្រធាន​ការិយាល័យ​ឧត្តមស្នង​ការ​​ទទួល​បន្ទុក​​​​សិទ្ធមនុស្ស​​នៅ​កម្ពុជា​មកនេះ ក្នុងគោលបំណងណែនាំខ្លួនក្នុងឋានៈជាប្រធាន​ការិយា​ល័យ​​ឧត្តមស្នង​ការទទួលសិទ្ធមនុស្សថ្មីប្រចាំកម្ពុជា និងពិភាក្សាការងារមួយចំនួនទាក់ទងនឹងកិច្ចសហការរវាងអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់សាលារាជធានីភ្នំពេញ ជាមួយការិយា​ល័យ​​ឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្សដែលមិនអាចខ្វះបាន។

លោកឡុងឌីម៉ង បន្តថា ក្នុងជំនួបនោះដែរ លោកស្រីWan Hea Leeស្នើសុំកិច្ចសហការជាមួយ សាលារាជធានីភ្នំពេញក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញដែលមិនអាចខ្វះបានជំរុញការបង្កើនការគោរព សិទ្ធិមនុស្ស និងសិទ្ធិនានាដែលមានចែងក្នុងច្បាប់របស់កម្ពុជាផង​ហើយក៏ស្របតាមស្តងដាច្បាប់អន្តរជាតិ ផងដែរ។ លោកបន្តទៀតថា ជំនួបនោះក៏បានលើកអំពីបញ្ហាការងារសង្គមកិច្ចមួយចំនួនក្នុងរយៈពេលកន្លង មកដូចជាបញ្ហាដីធ្លី បញ្ហាលំនៅឋាន និងការយកចិត្តទុកដាក់ចំពោះជនពិការកម្ពុជាជាដើម។

លោកស្រីWan Hea Leeនូវបានបញ្ជាក់ បើទោះជាការងារខ្លះការិយាល័យរបស់លោកស្រីមិនមានជំនាញទេ  ប៉ុន្តែជាការិយាល័យមួយដែលមានជំនាញខាងសិទ្ធិមនុស្ស ដែលអាចប្រឹក្សា ផ្តល់ មតិយោបល់ឲ្យគ្នាទៅវិញ ទៅមកដើម្បីឲ្យមានការប្រសើរឡើងនូវការគោរពសិទ្ធិទាំងឡាយនា​នា។

ជាការឆ្លើយតបលោក ប៉ា សុជាតិវង្ស បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានលោកស្រី នៅក្នុងប្រទេស កម្ពុជាលើផ្នែកសិទ្ធិមនុស្ស និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនោះជាការងាដែលត្រូវតែជួបមុខគ្នា ក្នុងការពិភាក្សាផ្តល់យោបល់លើជំនាញនិងផ្នែកនិមួយៗដើម្បីឲ្យមានការប្រសើរឡើងថែមទៀតតាមការ លើកឡើងរបស់លោកស្រី Wan Hea Lee។

  

លោកអភិបាលព្រមទទួលនូវកិច្ចការទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រយោជន៍សេចក្តីសុខ និងការរស់នៅ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញស្នើឲ្យមានការជួប ពិភាក្សា គ្នារវាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស និងសាលារាជធានីភ្នំពេញឲ្យបានញឹក ញាប់ ហើយនឹងអាចបង្កើតឲ្យមានក្រុមការ​ងារ​មួយដើម្បីធ្វើការសហការគ្នា ពិសេសគឺធ្វើការឲ្យមានការយោគ យល់គ្នា៕ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [823]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [717]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [609]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [594]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ចាប់ខ្លួន​យុវជន​ម្នាក់​ពី​បទ​ហិង្សាដោយ​ចេតនា​

កណ្តាល៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានត្រូវ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [348]


មនុស្សពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បន្ទុះ​គ្រាប់​បែក​នៅ​រដ្ឋ​ធា​នី ​Rwanda​

Kigali ៖ មនុស្សពីរនាក់បានស្លាប់នៅក្នុងការបន្...អានបន្ត

ព័ត៌អន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [503]


ភាពយន្តចំនួន ៦៩ ​ បានដាក់បញ្ចាំង​ដោយឥតគិត​ថ្លៃនៅរោងកុន ​ចំនួន៤​

មជ្ឈមណ្ឌល បុប្ផាណា និង ក្រសួងវប្បធម៌និងវិចិត្រសិល្...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [732]


ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មាន៤,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៣

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [314]


ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចមានសុទិដ្ឋិនិយមថា នឹងទទួលបានអាសនៈចំនួន១២ក្នុងការបោះឆ្នោតអាណត្តិនេះ

ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចមានសុទិដ្ឋិនិយមថាន...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [280]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 284 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1885 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865562​ នាក់