​​មន្រ្តី​​បរិស្ថាន​​កម្ពុជា​ ​និង​​កូរ៉េ ​​រួម​គ្នា​​ជ​ជែក​​ពី​​បញ្ហា​​ប៉ះ​​ពាល់​​បរិស្ថាន​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ ៖ មន្ត្រី​កម្ពុជា​និង​កូរ៉េ​រួមគ្នា​រៀប​ចំ​សិក្ខា​សាលា​ ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ ការ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​។ ​សិក្ខា​​សាលា​នោះ​ បាន​ធ្វើ​ឡើង​នៅព្រឹក​ថ្ងៃ២​១​ វិច្ឆិកា នេះ ​ ​ដែល​មាន​ការចូ​លរួម​ពី​ក្រុម​អ្នក​ជំនាញ​បរិស្ថាន ​មក​ពី​សាធារ​ណ​រដ្ឋ​កូរ៉េ និង​​មន្ត្រីមក​ពីក្រសួង​ស្ថាប័ន​ពាក់ពន្ធ័​ចំនួន​១២​ស្ថាប័ន​។ 

ប្រធាន​នាយក​ដ្ឋាន​អង្កេត ការ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន ​នៃ​ក្រសួង​បរិស្ថាន​លោក ពុទ្ធ ​សូរិទ្ធី​ បាន​ថ្លែង​ថា ​សិក្ខា​សាលា​នោះ​គឺ​​មានការចែក​រំលែក​ចំណេះដឹង ​បទ​ពិសោធន៍​ គ្នា​លើ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​នៃ​ប្រទេស​ទាំងពីរ ​រវាង​អ្នក​ជំនាញ​មក​ពី​​វិទ្យាស្ថាន​ បរិស្ថាន​កូរ៉េ ​ជាមួយ​មន្ត្រី​បរិស្ថាន​របស់​កម្ពុជា។ ​មន្ត្រី​មក​ពី​វិទ្យាស្ថាន​បរិស្ថាន​កូរ៉េ​ លោក​ Sang ​Ki Choi ​បាន​ឲ្យដឹងថា​ ​បរិស្ថាន​មាន​ភាព​ចាំបាច់​ណាស់ ​ព្រោះ​ការ​ប៉ះពាល់​បរិស្ថាន​ធ្វើឲ្យជីវិត​មនុស្ស​រស់នៅមិន​បាន​សុខ ​និង​រារាំង​ដល់​ការ​អភិវឌ្ឍន៍​ផង​ដែរ។ ​ 

លោក​ថា​ ស្ថានភាព​បរិស្ថាន​ នៅ​កូរ៉េ ​និង​នៅ​កម្ពុជា​ មាន​ភាព​ស្រដៀង​គ្នាច្រើន​ ដែល​អាច​សិក្សា​គ្នា​ទៅវិញ​ទៅមក​បាន​។ ​អនុរដ្ឋ​​លេខា​ធិការ​ក្រសួង​បរិស្ថាន​លោក ​ទា ជុប​ បាន​ថ្លែង​ថា​ ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​ បរិស្ថាន​ មាន​សារ​សំខាន់​ចំពោះ​ការ​អភិវឌ្ឍន៍​ ​ហើយការ​គិតគូរ​ពី​បញ្ហា​បរិស្ថាន​គឺធានារ​ ឲ្យ​ការ​អភិវឌ្ឍន៍​មាន​ស្ថេរភាព​។លោក ទា ជុប បាន​បន្តថា​ កម្ពុជា​តែង​តែ​គិត​គូរ​អំពី​ហេតុ​​ប៉ះពាល់ ប​រិស្ថាន​ជានិច្ច ​មុន​នឹង​អភិវឌ្ឍន៍​អ្វី​មួយ ប៉ុន្តែ​នៅតែមាន​ចំណុច​ខ្វះខាតខ្លះ​ ដែលទាម​ទារ​សិក្សា​អំពី​បទ​ពិសោធន៍​ពី​បរទេស​​បន្ថែម​ទៀត​។ ​សិក្ខា​សាលានោះ ​មាន​រយៈ​ពេល​២​ថ្ងៃ​គឺ​ថ្ងៃ​២១​និង​ថ្ងៃ​២២​វិច្ឆិកា​ ដែល​សិក្ខា​កាម​មាន​ការ​ពិភាក្សា​គ្នា​ផ្នែក​ទ្រឹស្ដីការចុះ​​ពិនិត្យ​ជាក់ស្ដែង​នៅ​ទីលាន​ចាក់​សម្រាម​បឹង​ជើងឯក ​និង​ការ​បំពេញ​ទស្សន​កិច្ចសិក្សា​ការស្ថាបនា​ផ្លូវ​នៅ​ខេត្ត​កោះកុង​នោះ​ ជាដើម​​៕ ដោយ ៖​ មករា​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​​គ្រាប់​បែកក្នុងឡាននៅប្រទេសស៊េរីឆ​ក់យកជីវិតម​នុស្សចំនួន ​១៣នាក់​

ប្រទេសស៊េរី៖​ យោងតាមប្រភពព័ត៌មានស៊ិនហួបានអោយដឹងថា ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [410]


​សត្វស្លាប​ដ៏កម្រ​ជាច្រើន​ប្រភេទ​ ត្រូវបាន​ដាក់លក់​នៅតាមផ្សារ​ក្នុងខេត្ត​កំពង់ឆ្នាំង ​

កំពង់ឆ្នាំ៖ សត្វស្លាបទឹកជាច្រើនប្រភេទមានដូចជា៖ មាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [536]


អង្គការសេដាក គ្រោងផលិតស្រូវ សរីរាង្គឲ្យបាន​៦.៥០០តោន នៅឆ្នាំ២០១៣-២០១៤

ភ្នំពេញ៖ក្រុមអ្នកផលិតស្រូវសរីរាង្គ គ្រោងនឹងស...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [599]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 705 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1378 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231477​ នាក់