​ម៉ារ៉ុក ចង់ចុះកិច្ចព្រមព្រៀង​ លើកលែងទិដ្ឋាការ​ លិខិតឆ្លងដែនកាទូ​ត ​និងទិដ្ឋាការផ្លូវការ​ ជាមួយកម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ប្រទេសម៉ាក់រ៉ុក ចង់ចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ លិខិតឆ្លងដែនកាទូត និងទិ​ដ្ឋា​ការផ្លូវការជាមួយកម្ពុជា ដើម្បី​បន្តទំនាក់ទំនង ការទូតកា​ន់ តែស៊ីជម្រៅថែមទៀត​រវាង ប្រទេ​សទាំងពីរ។ក្នុងជំនួបពិភាក្សា ការងារជាមួយ លោក ហេង សំរិន​ប្រធា​នរដ្ឋស​ភា​ នៅព្រឹកថ្ងៃចន្ទនេះ លោក អាប់ដេលីឡះ អេលហ៊ួស្នី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពប្រចាំ កម្ពុជា មានវេសនដ្ឋាន ​នៅទីក្រុងបាំងកក ប្រទេសថៃ ​បញ្ជាក់ថា ប្រទេសម៉ាក់រ៉ុក ចង់ចុះកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការ លិខិត​​​ឆ្លង​ដែនកាទូត និងទិដ្ឋាការផ្លូវការ ជាមួយកម្ពុជា។ជាការជំរុញ កិច្ចសហប្រតិការសភាម៉ារ៉ុក និងកម្ពុជា លោក  ចង់ឃើញ កិច្ច​សហប្រតិការ ច្រើនជំនាន់ នៃប្រទេសទាំងពីរ កាន់ជិតស្និទ្ធិ ថែមទៀត។

លោក ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ជាការសង្កេតឃើញ ដោយការពេញចិត្ត ចំពោះ​វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ ល្អរវាងព្រះរាជាណាចក្រ យើង ទាំងពីរ កម្ពុជា‑ ម៉ារ៉ុក តំាងពីបានភ្ជាប់ទំនាក់ទំនងការទូត ជាមួយគ្នា ឡើងវិញ រហូតដល់បច្ចុប្បន្ន។ សហប្រតិបត្តិការ កម្ពុជា ‑ម៉ាករ៉ុក អាចនិយាយ បានថា ជាតំណាងឲ្យសហ​ប្រតិ​បត្តិការ រវាង ទ្វីបអាស៊ី និងទ្វីប អាហ្វ្រិក ។ ក្នុងនាម ប្រជារាស្ត្រកម្ពុជា សម្តេច មានសេចក្តីររីករាយ ចំពោះ ការទំនាក់ទំនងនេះ និង សូម ជំរុញ ប្រទេសពីរ ឲ្យបន្ត រក្សាសហប្រតិបត្តិការនេះឲ្យបានស្ថិតស្ថេរ ។

តាមរយៈ មន្ត្រីការទូតរូបនេះ សម្តេចត្រូវបាន លោក ខារីម  ហ្គេល្លេប ប្រធានរដ្ឋសភា​នៃព្រះរាជាណាចក្រម៉ារ៉ុក អញ្ជើញឱ្យទៅ បំពេញទស្សន កិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសម៉ារ៉ុកផងដែរ៕
ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សហជីពកម្មករ​ពិភពលោក​និងអ្នកបញ្ជា​ទិញសុំជួប​នាយករដ្ឋម​ន្ត្រីនៅដើមខែកុម្ភៈ ​

ភ្នំពេញ៖ សហជីព​កម្មករ​ជាង​២០​​នៅលើ​ពិភពលោក ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [375]


ខ្យល់​ព្យុះ​នៅភាគ​ខាង​ត្បូង​នៃ​ចក្រភព​អង់គ្លេស​សំលាប់​មនុស្ស ៤នាក់​

ចក្រភពអង់គ្លេស៖ មន្រ្តីប៉ូលីសប្រចាំចក្រភពបានអោយដឹង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [393]


មនុស្ស ៧​​​លាននាក់ជុំវិញពិភពលោកបានស្លាប់ដោយសារការបំពុលបរិយាកាស

ព័ត៌មានអន្តរជាតិ៖ យោងតាមអង្គការសុខភាពពិភពលោកបានប៉ា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [499]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 694 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1364 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231463​ នាក់