​ការដ្ឋាន​សំណង់​ស្ពានអាកាស​ស្ទឹងមាន​ជ័យនៅ​សល់ជាង​៣០ភាគរយទៀត​នឹង​ស្ថាបនាចប់​រួចរាល់​ជាស្ថាពរ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ​ការដ្ឋានស្ថាបនាស្ពានអាកាសស្ទឹងមានជ័យសម្រេចបាន៦៣ភាគរយ​ហើយ​ដោយគ្រោង​នឹងបញ្ចប់នៅ ចុងឆ្នាំនេះ ហើយនឹងដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០១៥ខាងមុខនេះ។ ការដ្ឋានស្ពានអាកាសស្ទឹងមានជ័យត្រូវ​បានមន្រ្តីជំនាញសាលារាជធានីភ្នំពេញប្រកាសឲ្យដឹងថា បានសាងសង់រួចប្រហែលជាង៦០ភាគរយហើយ ដោយក្រុមហ៊ុន OCIC ក្រោមកិច្ចសហការជាមួយសាលារាជធានីភ្នំពេញ និងមន្ទីរសាធារណៈការនិងដឹក​ជញ្ជូន​រាជធានីភ្នំពេញ ដែលគ្រោងបញ្ចប់នៅចុងឆ្នាំនេះ។

លោកសំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈរការនឹងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមករា នេះថា ការដ្ឋានសាងសង់សំណង់ស្ពានអាកាសស្ទឹងមានជ័យ កំពុងតែដំណើរការសាងសង់យ៉ាងមមាញឹក​ជាទី​បំ​ផុត ដើម្បីឲ្យទាន់ពេលវេលាដែលបានកំណត់ ក្នុងការបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរទៅមករបស់​ប្រជា​ពលរដ្ឋទាំងនៅក្នុងក្រុង នឹងនៅក្រៅក្រុង។

លោកបញ្ជាក់ថា ជាលទ្ធផលរហូតមកទល់ពេលនេះសម្រេចបាន៦៣ភាគរយ ហើយក្នុងនោះហេដ្ឋារចនាសម្ពន្ធ័នៅ​ក្រោមស្ពាន ដូចជាផ្លូវ ស្ពានបង្វាង សម្រេចបានស្ទើរ១០០ភាគរយ ហើយ ការងារដែលនៅសេសសល់កំពុង​ធ្វើការ​តភា្ជប់តួស្ពាននិងរៀបចំហេដ្ឋរចនាសម្ពន្ធ័លើស្ពាន។

លោកបន្ថែមទៀតថា ការស្ថាបនាស្ពានអាកាសនេះឡើងមានសារៈសំខាន់ណាស់ ដើម្បីដោះស្រាយ បញ្ហាការកក់​ស្ទះ​ចរាចរណ៍ជាប្រចាំនៅក្នុងតំបន់នេះ ស្របពេលដែរកំណើនយានយន្តកំពុងតែកើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាល ខេត្តមួយចំនួនដែលត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវនេះ មានការសប្បាយរីករាយជាខ្លាំងចំពោះរាជ រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែលបង្កើតឲ្យមានស្ពាន​អាកាស​នៅ​ក្នុង​តំបន់នេះ ព្រោះធ្វើឲ្យគាត់បាន​ធ្វើដំណើរយ៉ាងងាយស្រួលមិនកក់ស្ទះដូចពីមុន ហើយចំណេញពេល​វេលានិង​ថវិកាបានយ៉ាងច្រើន។

កញ្ញស្រីលក្ខណ៍វិញ ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបញ្ជាក់ថា ការបង្កើត ស្ពានអាកាសអោយ​បាន​ច្រើនដូច្នេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ពិសេសបានបញ្ជាក់ពី​ការរីក​ចំរើន​របស់ប្រទេសកម្ពុជា។

តាមគម្រោងស្ពានអាកាសស្ទឹងមានជ័យ ត្រូវសាងសង់ស្ពានសរុបចំនួន៥ ខ្សែ ក្នុងនោះ មានស្ពាន មេ១ខ្សែស្ពាន​តូច​ចំនួន​៣ខ្សែ និងស្ពានក្រោមដីចំនួនខ្សែ។ស្ពានអាកាសនេះត្រូវបានបើកការដ្ឋាន ស្ថាបនាជាផ្លូវការកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្រោងនឹងសាងសង់ឲ្យរួចរាល់ជាស្ថាពរក្នុង រយៈពេល២៨ខែ ក្នុងទឹកប្រាក់ជាង១៩លាន​ដុល្លារសហរដ្ឋ​អាមេ​រិក​ដោយប្រើប្រាស់កញ្ចប់ថវិកាដែល បានមកពីការវិនិយោគតំបន់អភិវឌ្ឍន៏ជ្រោយចង្វាររបស់ក្រុមហ៊ុនOCIC។

សូមបញ្ជាក់ថា ស្ពានអាកាសស្ទឹងមានជ័យជាគម្រោងស្ពានអាកាសទី៣​ហើយរបស់រាជធានីភ្នំពេញក្នុងនោះទី១​ស្ពាន​អាកាសក្បាលថ្នល់ និងទី២ស្ពានអាកាសស្តុបពេទ្យលោកសង្ឃដែលបានប្រសិទ្ធ​​នាមថាស្ពានអាកាស​៧មករា​៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​ជប៉ុនបាន​រំលឹកពី​គុណសម្បត្តិ​របស់​កម្ពុជា​ ដែល​មិនអាច​បំភ្លេចបាន​

ភ្នំពេញៈ តំណាងសមាគមជប៉ុន លោក Keizo Niwa បានរំលឹកពី...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [441]


ឧទ្យាន​ពានិជ្ជកម្ម​នៅក្នុងទីក្រុង​ Vale​ of Glamorgan ​ត្រូវបាន​ភ្លើង​ឆាប​ឆេះយ៉ាង​សន្ធោរ​សន្ធៅ​

ប្រទេស Wale៖កាលពីថ្ងៃអង្គារម្សិលមិញឧទ្យានពានិជ្ជកម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [448]


​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ​កសារ​ផែនការ​អនាគតនៃ​ការព្យាបាល​ផលលំបាក​នៃ​ការពិបាក​និយាយស្តី​

ភ្នំពេញ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា បានបើ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [519]


បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1455]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 705 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1378 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231477​ នាក់