កំពងឆ្នាំ៖បញ្ហាសុខភាពមាតា និងទារកនៅតែបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនៅកម្ពុជានេះគឺជាការគូសបញ្ជាក់របស់
ឯកឧត្តមវេជ្ជបណ្ឌិតនុត សុខុមទេសរដ្ឋមន្ត្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ក្នុងឱកាស ដែល
ឯកឧត្តមវេជ្ជបណ្ឌិតនាំយកថវិកាផ្ទាល់ខ្លួនចំនួន២៣៥០ដុល្លារអាមេរិកប្រគល់ជូនមណ្ឌលសុខភាពលង្វែក
ស្ថិតក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីជាការរួមវិភាគទានក្នុងការ
សាងសង់អាគារសម្រាកក្រោយសម្រាលសម្រាប់ម្តាយ និងទារកនៅមណ្ឌលសុខភាពមួយនេះកាលពីព្រឹក
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣។
បើតាមលោក ធន់ សុភា ប្រធានមណ្ឌលសុខភាពលង្វែកបានអោយដឹងថា មណ្ឌលសុខភាពនេះ បានគ្រប
ដណ្តប់ទៅលើការផ្តល់សេវាសុខភាពដល់ប្រជាពលរដ្ឋចំនួន១៨ភូមិ ៥ឃុំ ជិត១ម៉ឺន៦ពាន់នាក់។ លោក
ថានៅទីនេះមានការកើនឡើងជាលំដាប់ក្នុងការទទួលស្ត្រីសម្រាលកូន ដែលជាមធ្យមក្នុង១ខែមានពី២៥
ទៅ ជាង៣០នាក់ តែដោយសារអាគារមានលក្ខណៈតូចអង្អៀតយើងមានការលំបាកក្នុងការទទួលអ្នក
ជម្ងឺពិសេសការខ្វះខាតកន្លែងសម្រាកសម្រាប់ស្ត្រីនិងទារកក្រោយពេលសម្រាលរួច។
លោក ធន់ សុភា បានអោយដឹងថាឆ្លើយតបទៅនឹងតម្រូវការចាំបាច់ខាងលើនេះ អង្គការទស្សនៈពិភពលោក
បានសម្រេចជួយចេញជាថវិកាប្រមាណ៨០%ដើម្បីសាងសងអាគារសម្រាកក្រោយសម្រាលទំហំ ១៣ម៉ែត្រ
គុណនឹង ៤ម៉ែត្រ ហើយនៅសល់ប្រមាណ២០%ទៀតអង្គការ១នេះថាអោយរៃអង្គាសពីប្រជាពលរដ្ឋក្នុង
មូលដ្ឋាន។ តាមសភាពជាក់ស្តែងប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនអាចមានលទ្ធភាពក្នុងការចេញ ថវិកាប
ដិភាគខាងលើបានទេស្របពេលដែលឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុម បានអញ្ជើញចុះពិនិត្យការងារមូល
ដ្ឋានជាមួយប្រជាពលរដ្ឋជាសមាជិក សមាជិកា គណបក្សហ៊្វុនស៊ិនប៉ិចក្នុងឃុំសេដ្ឋី នៃស្រុកសាមគ្គីមាន
ជ័យ ហើយ ឯកឧត្តមវេជ្ជបណ្ឌិត ទេសរដ្ឋន្ត្រីបាន អញ្ជើញចុះជួបសំណេះសំណាលជាមួយបុគ្គលិកមណ្ឌល
សុខភាពនិងទទួលសំណើរបស់បុគ្គលិក មណ្ឌលសុខភាពសុំឲ្យជួយថវិកាបដិភាគដែលជាតំរូវការចាំបាច់
ក្នុងការកសាងអគារបន្ថែមក្នុងមណ្ឌលសុភាពសំរាប់ស្រ្តីសម្រាកក្រោយពេលសម្រាលកូន។
ដោយយល់ឃើញសភាពបែបនេះ ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុម បានសម្រេចចេញនូវថវិកាផ្ទាល់ខ្លួនរបស់
ឯកឧត្តមវេជ្ជបណ្ឌិតទាំង២០% ស្មើនឹង២៣៥០ដុល្លារអាមេរិកសម្រាប់ជាការរួមវិភាគទានក្នុងការសាងសង់
អាគារនេះដែលគ្រោងចំណាយថវិកាប្រមាណជាង ១១៣០០ ដុល្លារអាមេរិកនោះ ដោយមិនចាំបាច់រៃអង្គាស
ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ។
ក្នុងឱកាសនេះឯកឧត្តមវេជ្ជបណ្ឌិតនុត សុខុម បានសុំអោយបុគ្គលិកមណ្ឌលសុខភាពទាំងឡាយខិតខំពង្រឹង
ក្រមសីលធម៌វិជ្ជាជីវៈ បំរើសុខភាព និងសង្គ្រោះអាយុជីវិតអ្នកជម្ងឺដោយយកចិត្តទុកដាក់ជាទីបំផុត តែបើ
ក្នុងករណីមណ្ឌលសុខភាពមិនអាចជួយសង្គ្រោះបានសូមប្រញាប់រួសរាល់បញ្ជូនអ្នកជម្ងឺទៅមន្ទីរពេទ្យបង្អែក
មន្ទីរពេទ្យខេត្ត ឬមន្ទីរពេទ្យជាតិនៅរាជធានីភ្នំពេញជាបន្ទាន់ ជៀសវាងកុំអោយមានអ្នកជម្ងឺណាម្នាក់ស្លាប់
បាត់បង់ជីវិតដោយយើងមិនបានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះនោះ៕
ឯកឧត្តមវេជ្ជបណ្ឌិតនុតសុខុមបានផ្តល់ថវិកាចំនួន៦០.០០០រៀលសំរាប់ស្រ្តីដែលទើបសម្រាលកូនចំនួន
២នាក់ដែលកំពុងសម្រាកនូវក្នុងមណ្ឌលសុខភាពលង្វែកនិងអញ្ជើញចុះពិនិត្យអគារកំពុងសាងសង់ដែល
នឹងត្រូវបញ្ចប់ការកសាងក្នុងពេលឆាប់ៗខាងមុខនេះដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ។